Social Network

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីតាមប្រព័ន្ធ ZOOM

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីព្រឹក នឹងដឹកនំាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (ZOOM) នេះបើតាមសេចក្តីជូនដំណឹងពីទីស្តីការគណៈរដ្ឋមន្រ្តី ដែលទើបទទួលបាននាព្រឹកនេះ។

សេចក្តីជូនដំណឹង ចុះថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញបានបញ្ជាក់ថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងសហការ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធ អនឡាញ (ZOOM) ដែលនឹងប្រព្រឹត្តទៅ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធ ZOOM នឹងពិនិត្យ និងពិភាក្សាលើ៖ ទី១- សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ទី២- បញ្ហាផ្សេងៗមួយចំនួនទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី