រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបញ្ជាក់ គិតមកដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២១ កំណើនអ្នកចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួនជាង៤លាននាក់ស្មើ៤៦.៥៤% នៃចំនួនគោលដៅ១០លាននាក់ ។
យោងតាមរបាយការណ៍ចំពោះការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ចាប់ពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា
អ្នកដែលបានអញ្ចើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្របខណ្ឌទូទាំងប្រទេសមានចំនួន៤.៧១៣.៣៣៥នាក់ (ស្រី២.៣២៣.១៧១នាក់ )អ្នកដែលបានចាក់លើកទី១មានចំនួន៤.៦៥៤.៤៥១នាក់
(ស្រី២.២៩៣.២១៩នាក់) អ្នកដែលត្រូវបានគ្រូពេទ្យមិនអនុញ្ញាតដោយសារបញ្ហាសុខភាព ៥៨.៨៨៤នាក់ (ស្រី២៩.៩៥២នាក់) អ្នកដែលចាក់វ៉ាក់សាំងលើកទី២ មានចំនួន៣.៣៧៦.៦៨៧នាក់ (ស្រី១.៥៩៩.២១៦នាក់) ។
ក្រសួងបានលើកឡើងថា ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួចនេះ បើធៀបនឹងចំនួនអ្នកដែលកំណត់ចាក់តាមគោលដៅ១០លានស្មើចំនួន៤៦.៥៤%នាក់ ៕
ដកស្រង់ពី៖ កោះសន្តិភាព