រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសបារាំង រយៈពេល១៤ថ្ងៃ ដោយមានធុរៈផ្ទាល់ខ្លួន ។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានអោយដឹងថា ដោយមានធុរៈផ្ទាល់ខ្លួន និងបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ខែសីហា ហើយគ្រោងមកកម្ពុជាវិញនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងរយៈពេលអវត្តមាននេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ ៕
ដកស្រង់ពី៖ កោះសន្តិភាព