Social Network

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធ វិហារឥស្លាម នៅបឹងកក់

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៥នេះ បានអញ្ជើញ ជាអធិបតី ដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ ឲ្យប្រើប្រាស់ វិហារឥស្លាម អាល់សារកាល នៅបឹងកក់។

វិហារឥស្លាម អាល់សារកាល នេះគឺជា អំណោយរបស់ លោក អ៊ីសា ពិនណាសៀត ពិនអាប់ឌុលឡាទីហ្វ អាល់សារកាល អារ៉ាប់រួម ទុកជូនបងប្អូន ប្រជាពលរដ្ឋ ខ្មែរ-ឥស្លាម គោរពប្រណិប័តន៍ សាសនារបស់ពួកគេ ។ ពិធីសម្ពោធ វិហារឥស្លាម នេះ ក៏មានការ អញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលខ្មែរ ព្រមទាំងមន្រ្តី មកពី ប្រទេសម៉ាឡេស៊ី និងបងប្អូន ខ្មែរ-ឥស្លាម ជាច្រើនរូប ផ្សេងទៀត ៕

ដកស្រង់ពី ៖ ដើមអម្ពិល