Social Network

សម្តេច ហ៊ុន សែន នឹងអញ្ជើញ សម្ពោធស្ពានវែងជាងគេ នៅខេត្តស្ទឹងត្រែង ថ្ងៃស្អែក

(ភ្នំពេញ)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃ១ ខែមេសា ឆ្នាំ២០១៥ ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅ សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន និងសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវ ជាតិលេខ៩ នៅក្នុងខេត្តស្ទឹងត្រែង។

ស្ពានថ្មីនេះ ត្រូវបានមន្រ្តីក្រសួង សាធារណការ និង ដឹកជញ្ជូនបញ្ជាក់ថា ជាស្ពានដែលវែងជាងគេ នៅខេត្តស្ទឹងត្រែង ដែលសាងសង់ឡើង ក្រោមជំនួយប្រាក់កម្ចី របស់រដ្ឋាភិបាលចិន៕