Social Network

​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប នឹង​ជំរុញ​ដល់​ដំណើរការ អភិវឌ្ឍ​តំបន់ និង​សកល ក្នុង​ប្រក្រតីភាព​ថ្មី​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថាៈ តាមរយៈវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ប្រទេសទាំងអស់ រួមទាំងកម្ពុជាផងនោះ នឹងទទួលបាននូវ បទពិសោធន៍ និងចំណេះដឹង ដែលលេចឡើងពី ការចែករំលែក ក៏ដូចជាផ្ដល់ជាធាតុចូល ដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និងសកល ក្នុងប្រក្រតីភាពថ្មី។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសបិទវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖

លើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់-តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថាៈ បដិវត្តន៍ឧស្សាហកម្មទី៤

គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការរួមចំណែក បង្កើតក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើន ប្រកបដោយចីរភាព ហើយក៏បាននិងកំពុងជួយជំរុញ ផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាស ធុនតូច

និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងជាប្រភពសម្រាប់ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល ព្រមទាំងសម្រាប់ការលើកកម្ពស់ សហគ្រិនភាព ក្នុងចំណោមស្ត្រី និងយុវជន។

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថាៈ តាមរយៈវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ប្រទេសទាំងអស់ រួមទាំងកម្ពុជាផងនោះ នឹងទទួលបាននូវ បទពិសោធន៍ និងចំណេះដឹង ដែលលេចឡើងពី ការចែករំលែក ក៏ដូចជាផ្ដល់ជាធាតុចូល ដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និងសកល ក្នុងប្រក្រតីភាពថ្មី។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសបិទវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖

លើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់-តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថាៈ បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាកាតាលីករយ៉ាងសំខាន់

ក្នុងការរួមចំណែក បង្កើតក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើន ប្រកបដោយចីរភាព ហើយក៏បាននិងកំពុងជួយជំរុញ ផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាស ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងជាប្រភពសម្រាប់ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល ព្រមទាំងសម្រាប់ការលើកកម្ពស់ សហគ្រិនភាព ក្នុងចំណោមស្ត្រី និងយុវជន។លោកបានបញ្ជាក់ថាៈ

កន្លងមក អាស៊ី និង អឺរ៉ុប បានបង្ហាញពីជំហរ និងឆន្ទៈ ក្នុងការធ្វើការរួមគ្នា ក្នុងកិច្ចការជាច្រើន ដូចជា ពង្រឹងភាពជាដៃគូ និងកិច្ចសន្ទនាជិតស្និទ្ធិ លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សង្គមកិច្ច និងបរិស្ថាន តាមរយៈការចូលរួម ក្នុងកិច្ចប្រជុំថ្នាក់តំបន់ វេទិកា សន្និសីទ

និងព្រឹត្តិការណ៍នានា រួមទាំដំណើរទស្សនកិច្ចផ្លូវការ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេស ក្នុងតំបន់ទាំងពីរ, ជំរុញការដោះដូរពាណិជ្ជកម្មទំនិញ និងកិច្ចសម្រួលដល់ សេវាកម្មពាណិជ្ជ កម្ម រវាងអាស៊ី និងអឺរ៉ុប ឱ្យកាន់តែខ្លាំងជាងមុន និងលើកកម្ពស់ការវិនិយោគ ដោយផ្ទាល់ រវាងតំបន់ទាំងពីរ ឲ្យកាន់តែប្រសើរ ជាពិសេសផ្តោតលើការចូលរួម ក្នុងខ្សែច្រវាក់តម្លៃតំបន់ សម្រាប់វិស័យអាទិភាព ដូចជាកសិកម្ម ទេសចរណ៍ ឧស្សាហកម្មកែច្នៃ និងធុរកិច្ចបៃតង ។ល។

ថ្វីត្បិតតែចាប់ពីដើមឆ្នាំ ២០២០ កម្ពុជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីជំងឺកូវីដ ១៩ក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តកើនឡើង ២,៤% នៅក្នុងឆ្នាំ ២០២១ និង ៤,៨% នៅឆ្នាំ២០២២។

យោងតាមរបាយការណ៍ ការព្យាករណ៍របស់ រាជរដ្ឋាភិបាល ក្នុងអំឡុងពេល នៃការធ្លាក់ចុះ សេដ្ឋកិច្ច បណ្តាលមកពីការរាតត្បាត វីរុសកូវីដ១៩ រដ្ឋាភិបាល បានវិនិយោគច្រើនជាង ១ ពាន់លាន ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ធុរកិច្ច ដែលរងផលប៉ះពាល់

និងបានចាត់វិធានការ ពិសេសក្នុងការពង្រឹងសំណាញ់ សុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋសាមញ្ញ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលា ក្នុងការទប់ស្កាត់ ការរីករាលដាល

នៃជំងឺកូវីដ ដោយធានាឱ្យបាន នូវសុខុមាលភាពប្រជាជន សន្តិសុខស្បៀង និងបន្តលើកកម្ពស់ ពាណិជ្ជកម្ម និងការវិនិយោគ បង្កើតការងារ រក្សាកម្រិត អប្បបរមា នៃអតិផរណា និងរក្សានូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច៕

Copy. rasmeinews