Social Network

ស្ទាយ​លេង​របស់​គ្រូ​ថ្មី Man Utd គឺ ​Gegenpressing ​រត់​ដាច់​ជើង​ចោល​

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមយកលោក Ralf Rangnick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មកដឹកនាំក្រុមហើយ ដោយមានរយៈពេល៦ខែ។

ដំណឹងនៃការយកលោក Rangnick មកនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ព្រោះបុរសវ័យ៦៣ឆ្នាំនេះត្រូវបានគេស្គាល់ច្បាស់ថាជាគ្រូបង្វឹកឆ្នើមម្នាក់ និងកសាងប្រវត្តិសាស្ត្រក្បួនលេងនៃបាល់ទាត់អាល្លឺម៉ង់កន្លងទៅផងដែរ។

លោក Rangnick នេះមានក្បួនលេងផ្ទាល់ខ្លួនមួយដែលត្រូវបានគេស្ឡាល់ថា Gegenpressing ដែលត្រូវបានគេប្រើប្រាស់ខ្លាំងនៅក្នុងវិស័យបាល់ទាត់អាល្លឺម៉ង់ ហើយលោក Klopp និង Tuchel ក៏កំពុងប្រើប្រាស់ដែរ។

អ្វីជា Gegenpressing ទៅ? លោក Rangnick ធ្លាប់បានពន្យល់ថាលោកដឹកនាំក្រុមសាមញ្ញបំផុតបើគិតតាមសាមញ្ញទៅ។ ប្រសិនបើអ្នកស្រលាញ់បាល់ទាត់តាមដានច្បាស់ប្រាកដជាឃើញក្បួននេះលេងកាលលោក Klopp នៅដឹកនាំ Dortmund មិនខាន ហើយបច្ចុប្បន្ន Liverpool ក៏ដូចគ្នា។

គេលេងដេញបាល់ខ្លាំង មិនឱ្យបាត់បាល់យូរទេ ហើយសម្រុកទៅមុខក៏លឿនផងដែរ។ នៅពេលកីឡាករបានបាល់ ត្រូវតែដឹងថាបោះទៅខាងណា មិនចាំបាច់គិតយូរឬមើលគ្នានោះទេ។

ម្នាក់បានបាល់ ម្នាក់ទៀតឬកីឡាករដទៃ ត្រូវតែដឹងថាខ្លួនត្រូវរត់ទៅណា រត់របៀបណា និងឱ្យលឿនបំផុត។កីឡាករត្រូវលេងពេញ៩០នាទី រត់និងប្រដេញបាល់ជានិច្ច មិនអាចបើកឱ្យដៃគូលេងនិងមានពេលគិតយូរឡើយ។

អ្វីដែលលោក Rangnick ចូលចិត្តមួយទៀតនោះគឺបង្វឹកកីឡាករឱ្យល្អ ឬទិញមកថោកតែលេងល្អ ជាជាងការចំណាយរាប់រយលានផោនទិញកីឡាករ តែយកមកទុកចោល៕