Social Network

ឯកឧត្តម ស ខេង និង ឯកឧត្តម សម រង្ស៊ី​ ពិភាក្សាជ្រើសរើស​ប្រធាន​ អនុប្រធាន គ.ជ.ប ថ្មី

ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃចន្ទទី០៦ ខែមេសា ឆ្នាំ២០១៥នេះ ឯកឧត្តម ស ខេង ប្រធានក្រុម តំណាង រាស្ត្រមតិភាពច្រើន សភានឹងជួបជាមួយឯកឧត្តម សម រង្ស៊ី ប្រធានក្រុមអ្នក តំណាងរាស្ត្រ មតិ ភាគតិច សភាពិភាក្សាទៅលើ ការរៀបចំស្ថាប័ន ជាតិរៀបចំការបោះឆ្នោត ដោយក្នុងសម្រេចជ្រើសរើស ប្រធាននិងអនុប្រធានថ្មី។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅរសៀល ថ្ងៃអាទិត្យនេះជាជំនួបមួយធ្វើឡើង បន្ទាប់ពីគណៈកម្មា ការអចិន្ទ្រៃសភាបញ្ចប់ ការទទួលពាក្យក្នុងការជ្រើសរើស បេក្ខភាពគជប។ លោកថា “ ជជែកអំពីតំណែង ប្រធាន អនុប្រធាន និង សមាសភាព នៃគណៈកម្មការជាតិរៀបចំ ការបោះឆ្នោតថ្មី តាមរូបមន្តបួន បួន មួយ “។

លោក ឈឹម ផលវរុណ នៅមិនទាន់ ដឹងថាមន្ត្រីណា ឫបុគ្គលណាខ្លះទេត្រូវចូលមកកាន់ តំណែងស្ថាប័ន គជប ថ្មីតាម រូបមន្តបួនបួនមួយនោះទេ ។ ជំនួបនៅថ្ងៃស្អែកនឹង ចាប់ផ្ដើមនៅម៉ោង៣ រសៀល ។ យ៉ាងណាក៏ដោយសមាសភាព គជប ថ្មី នឹងបង្ហាញខ្លួន ជាសាធារណៈនៅថ្ងៃទី១៣មេសាខាងមុខ ពោលគឺ មុនពិធីបុណ្យចូលឆ្នាំខ្មែរ មួយថ្ងៃ។

រហូតមកដល់ពេលនេះបេក្ខភាព នៃសមាជិកគជបគេដឹងត្រឹម លោក ហង្ស ពុទ្ធា ប្រធានអង្គការ និចហ្វិក ដែលថ្នាក់ដឹកនាំកំពូល សម្រេចជ្រើសរើសជំនួស លោកស្រី ពុង ឈាវហ្គេច និង លោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ៕


ដកស្រង់ពី៖ដើមអម្ពិល