Social Network

ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា យាងនិវត្តន៍មកដល់ កម្ពុជាវិញហើយ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ នេះ ព្រះមហាក្សត្រ នៃព្រះរាជណា ចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវរាជមាតា ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងនិវត្តន៍ មកដល់ប្រទេសកម្ពុជា វិញហើយ

បន្ទាប់ពី ព្រះអង្គទាំងទ្វេ បានយាង ទៅគង់ប្រថាប់ ពិនិត្យព្រះរាជ សុខភាព នៅប្រទេសចិន អស់រយៈពេលជិត២ ខែ ។

ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងចេញ ទៅគង់ប្រថាប់ ពិនិត្យព្រះរាជសុខភាព នាប្រទេសចិន កាលពី ថ្ងៃទី០៥ ខែមីនា ។ ព្រះរាជនិវត្តន៍ របស់ព្រះមហាក្សត្រខ្មែរ គឺស្របពេល ដែលព្រះរាជាណា ចក្រកម្ពុជា នឹងប្រារព្ធ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល នាថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ នៅឯខេត្តបាត់ដំបង ដែលព្រះរាជពិធីនេះ  នឹងប្រព្រឹត្តទៅក្រោម ព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ៕


 

ដកស្រង់ពី៖កម្ពុជាថ្មី