Social Network

គោឧសភរាជ បរិភោគសណ្តែក ពោត ច្រើនជាងគេ នឹងទទួលបាន ទិន្នផលខ្ពស់ ក្នុងឆ្នាំនេះ


ភ្នំពេញ ៖
ទិន្នផល ពោត សណ្តែក នៅក្នុងឆ្នាំ២០១៥នេះ នឹងសម្បូរណ៍ បែបហើយទទួល បានទិន្នផល ខ្ពស់ដោយសារតែគោ ឧសភរាជ ចំនួន ២ក្បាល បានបរិភោគអាហារ  ទាំង ២មុខនេះ ច្រើនជាងគេក្នុង ចំណោមអាហារទាំង ៧មុខ ។

បន្ទាប់ពីស្តេច មាឃ និងព្រះមេហួរ ដឹកនាំភ្ជួររាស់ និងសាបព្រោះស្រូវ ពោត សណ្តែក ល្ង ចំនួន៣ ជុំរួចមក អ្នករៀបចំ បានយក គោឧសភរាជ មកបិរភោគ អាហារទាំង ៧មុខ នៅវាលព្រះស្រែ ក្រុងបាត់ដំបង។ ក្រោយពីការបញ្ចប់ បរិភោគលោក ព្រាហ្មណ៍ព្រះរាជគ្រូ បានប្រកាសលទ្ធផល ដោយបានបង្ហាញ ថាគោឧសភរាជ បានបរិភោគ អាហារទាំង ៧មុខ តាមព្រះរាជតម្រា ។

គោបានបរិភោគ សណ្តែក និងពោត ដែលសបញ្ជាក់ថា ប្រជាកសិករនៅទូទាំង ក្នុងប្រទេស នឹងបង្កបង្កើន ផលទាំងពីរមុខ បានទិន្នផលខ្ពស់ ជាងឆ្នាំកន្លងមក ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ កម្ពុជាបានរៀបចំ ឡើង តាំងពី បុរាណកាលមក រហូតដល់បច្ចុប្បន្ន នៅវាលព្រះមេរុ ជាប់ព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះ ក៏មានឆ្នាំខ្លះធ្វើនៅ តាម បណ្តាខេត្តផងដែរ ជាក់ស្តែងឆ្នាំ មុនធ្វើទីក្រុងតាខ្មៅ និងឆ្នាំទៅមួយទៀត ធ្វើឡើងនៅ ខេត្តកំពង់ចាម ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល