Social Network

ខេមរៈ សិរីមន្ត ប្រកាស​រៀប​ចំ​ការ ​ប្រគំ​តន្ត្រី​ខ្នាត​ធំ ​មិន​រក​ប្រាក់​កម្រៃ ខណៈ​រដ្ឋ​ មន្ត្រី​ក្រសួង​ ព័ត៌មាន​ ចាត់​ទុក​ជា​វីរ ​យុវជន

ការប្រកាស របស់តារា ចម្រៀងរូបនេះ ក៏ធ្លាប់បានធ្វើឡើង នៅក្នុងឱកាស ចូលជួបសម្ដែង ការគួរសមចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលថ្មីនេះ ផងដែរ ដើម្បីស្នើ សុំយោបល់បន្ថែម ។

ដោយឡែក ព្រឹកនេះ សេរីមន្ត បញ្ជាក់ថា៖ “ខ្ញុំច្រៀងមិនយក ប្រាក់ពីការប្រគំ តន្ត្រីនោះទេ ព្រោះជាការ ចូលរួមជួយសង្គម និង ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ ដែលកំពុងមាន ការកើនឡើង នៅក្នុងសង្គមទាំងមូល” ។ សាមីខ្លួន ដដែលបន្តថា នេះជាទឹកចិត្ត ផ្ទាល់របស់លោក ក្នុងការចូលរួម លើកទឹកចិត្ត ប្រជាពលរដ្ឋ ឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ នៅពេលធ្វើ ដំណើរតាម ដងផ្លូវ និង ពន្យល់ពួកគាត់ បន្ថែមឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។

តារាចម្រៀង ដែលកំពុង មានប្រជាប្រិយភាព ខ្លាំងក្នុងបទ “កាឡុក កាឡុក” រូបនេះបានបញ្ជាក់ថា ព្រោះរូបលោក ក៏ធ្លាប់ជាជន រងគ្រោះម្នាក់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍យ៉ាងរន្ធត់ កាលពីដើមឆ្នាំ ២០១៣ កន្លងទៅ និង បណ្ដាលឱ្យ មានអ្នកស្លាប់ ៤ នាក់ ។ ខេមរៈ សិរីមន្ត បន្តថា៖ “ដូច្នេះខ្ញុំពិតជា មានការរន្ធត់ និង បានដឹងច្បាស់ ពីភាពឈឺចាប់ នៅពេលមានសាច់ញាតិ របស់ខ្លួនបាន ជួបរឿងអាក្រក់នេះ ។

តារាសំណព្វ ចិត្តយុវវ័យ ភាគច្រើនរូបនេះ ជឿជាក់ថា យុទ្ធនាការផ្សព្វផ្សាយ អាចទទួលបាន ជោគជ័យដរាប ណាមានការចូលរួមពី បណ្ដាញព័ត៌មាននានា ហើយមិនមែន មានតែការប្រគំ តន្ត្រីប៉ុណ្ណោះទេ គឺរូបគេនឹងចុះផ្សព្វផ្សាយ ដោយផ្ទាល់តាម សាលា ឬចែកមួក សុវត្ថិភាព ជាច្រើនផងដែរ ។ កាលពីថ្ងៃទី ៥ ខែឧសភា កន្លងទៅនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ការលះបង់របស់ តារាចម្រៀង ខេមរៈ សេរីមន្ត ពិតជាទង្វើដ៏គំរូ និង ជាការចូលរួម ជួយសង្គមយ៉ាង មានឥទ្ធិពល ដោយឯកឧត្តម បានលើកឡើងថា ការនិយាយស្តី និង ផ្ញើសាររបស់តារារូបនេះ ពិតជាមានតម្លៃ ដល់មហាជន ។

ឯកឧត្ដម បានលើកឡើងថា លោក ខេមរៈ សិរីមន្ត ជាវីរយុវជន ដែលសិល្បករ នានា គួរតែយកតម្រាប់ តាមនូវទង្វើ ដ៏ប្រពៃនេះ ។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានចូលរួម ឧបត្ថម្ភកម្ម វិធីប្រគំតន្ត្រី នូវថវិកាមួយចំនួនផងដែរ ៕

  

 

 

ដកស្រង់ពី៖ sabay