Social Network

សម្តេចតេជោ ជួបសំណេះសំណាល ជាមួយប្រតិភូ និងកីឡាករកម្ពុជា ២៥៦រូប ដែលត្រៀមចេញទៅ SEA Games

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ បានជួប សំណេះសំណាល ជាមួយប្រតិភូ និងអត្តពលិកកម្ពុជា  ២៥៦រូប ដែលត្រៀមចេញទៅ ប្រកួតកីឡាប្រចាំតំបន់ អាស៊ីអាគ្នេយ៍ (SEA Games)  ឆ្នាំ២០១៥ នៅសិង្ហបុរី ។

ការជួបសំណេះសំណាល នាវិមានសន្តិភាព រវាងសម្តេចតេជោ ហ៊ុន សែន និងអត្តពលិក នាព្រឹកនេះ ក្នុងបំណង ធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ក៏ដូចជាការលើកទឹកចិត្ត ពីនាយករដ្ឋមន្រ្តីកម្ពុជា ធ្វើយ៉ាងណាដណ្តើមមេដាយពី ការប្រកួតឲ្យបានច្រើន ។

សម្រាប់ការប្រកួត SEA Game នេះ អត្តពលិក ដែលទទួលបានមេដាយមាស រាជរដ្ឋាភិបាល នឹងជូនប្រាក់ រង្វាន់ ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ជាមួយនឹងប្រាក់រង្វាន់ពី ដៃគូឧបត្ថម្ភផ្សេងៗ ជាច្រើនទៀត ។

សូមបញ្ជាក់ថា សម្រាប់ចូលរួម SEA Games លើកទី២៨ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ០៥-១៦ ខែមិថុនា ឆ្នាំ២០ ១៥ នៅសិង្ហបុរី ។ កម្ពុជាត្រៀមបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ២៥៦រូប ទៅចូលរួម ក្នុងនោះមានកីឡាករ- កីឡា ការិនីសរុបចំនួន ១៧៦នាក់ មកពី ២២ប្រភេទកីឡា ខណៈការប្រកួត SEA Gamer មានប្រភេទកីឡាត្រូវ ប្រកួត ៣៦ប្រភេទ ៕

ដកស្រង់ពី៖ដើមអម្ពិល