Social Network

សម្តេច​តេ​ជោ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​​ ក៏ទូល​ពី​ការ​បន្តវេន​របស់​កូនប្រុស​នៅ​ថ្ងៃក្រោយ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការវិភាគករណីចូលគាល់ព្រះមហាក្សត្រកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការនាំចូលកូនប្រុស ចូលគាល់ព្រះមហាក្សត្រកន្លងមកក៏បានទូលករណីបន្តវេននៅពេលក្រោយផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំ ណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប ដើម្បីសម្រួល និងរំដោះការកក ស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ

នាពេលបច្ចុប្បន្ននេះនាព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាន់តែខ្ញុំនាំម៉ាណែតចូលថ្វាយបង្គំគាល់សួរសុខទុក្ខព្រះមហាក្សត្រសោះ មានអ្នកយកទៅវិភាគបានទៀត ។

គេថាហ៊ុន ម៉ាណែត ទៅវាំងដូចជាមិនសម គេមេបញ្ជាការជើងគោកគ្មានភារៈកិច្ចអ្វីត្រូវទៅរាយការណ៍ថ្វាយព្រះមហាក្សត្រនោះទេ ហើយបើនាំទៅបេក្ខជននាយករដ្ឋមន្ត្រីកាន់តែខុសទៀត ដោយសារវៀតណាម និងមីន អោងឡាំងស្គាល់មុនបាត។

សម្តេចបន្តថា ៖ «ខ្ញុំគ្រាន់តែផ្តាំអ្នកឲ្យស្គាល់ម៉ាណែត ថា ក្នុងមួយរយៈកាលប្រឆាំងនឹងជំងឺកូវីដ១៩នេះបានខិតខំយ៉ាងខ្លាំងការពារព្រះបរមរាជវាំងរៀបចំ យ៉ាងណាដើម្បីឲ្យព្រះបរមរាជវាំងមានសុវត្ថិភាព»។

សម្តេចបញ្ជាក់ថា ៖ អីចឹងនិយាយឲ្យត្រង់ទៅក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គថាថ្ងៃក្រោយទូលបង្ខំដកខ្លួនហើយគឺឲ្យកូនបន្តទៅ។ គ្រាន់តែប៉ុណ្ណឹងសោះគេយកទៅវិភាគ ។

វាគ្រាន់ដំណើរការធម្មតាទំនាក់ទំនងរវាងព្រះមហាក្សត្រជាមួយនាយករដ្ឋមន្ត្រី ។

ព្រះមហាក្សត្រមិនត្រឹមតែប្រទានសវនាការសម្រាប់នាយករដ្ឋមន្ត្រីនោះទេ ទាំងព្រះរាជមាតាជាតិព្រះអង្គមិនគ្រាន់តែប្រទានសវនាការសម្រាប់នាយករដ្ឋមន្ត្រីទេគឺព្រះអង្គបានប្រទានសម្រាប់ប្រជាពលរដ្ឋដែលចង់ចូលគាល់ព្រះអង្គ។

សម្តេចបានបន្តថា អ្នកដែលវិភាគចំពោះករណីអ្នកវិភាគរឿងចូលគាល់ព្រះមហាក្សត្រនេះ ប្រហែលជាអត់ការងារធ្វើហើយក្រុមនេះ។

ខ្ញុំសូមផ្តាំផ្ញើខំរៀនសូត្រក្រែងចេះដឹងថ្ងៃក្រោយមកធ្វើនយោបាយនៅស្រុកខ្មែរវិញ ដោយកុំនាំគ្នាវិភាគឡប់ៗអីញ្ចឹង។

សម្តេចលើកឡើងថា ដោយសារក្រុមប្រឆាំងមួយចំនួនឡប់ៗ ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូត ហើយគណបក្សនោះមិនដែលឈ្នះ ៕

ដកស្រង់ពី៖ កោះសន្តិភាព