Social Network

យុវជនពិការកម្ពុជា ៦រូប ដណ្តើមមេដាយ ១៦គ្រឿង ពីការប្រកួត IT នៅកូរ៉េ ត្រឡប់ដល់កម្ពុជាវិញ ស្ងាត់ដូចចោរលួចសេះ គ្មានការលើកទឹកចិត្ត សូម្បីបន្តិច

ភ្នំពេញ៖ យុវជនពិការកម្ពុជា ៦រូប បាននាំគ្នាចេញ ទៅប្រកួត ប្រជែងដណ្តើម ពានរង្វាន់ ផ្នែកព័ត៌មាន បច្ចេកវិទ្យា (IT) សម្រាប់ជនពិការ

នៅក្នុងប្រទេស កូរ៉េខាងត្បូង ដោយទទួលបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ រហូតដល់ទៅ ១៦គ្រឿង នាំឲ្យមានភាពល្បីល្បាញ យ៉ាងខ្លាំង នៅឯប្រទេសកូរ៉េ តែពេលត្រឡប់ មកដល់កម្ពុជាវិញ ស្ងាត់ដូចចោរ លួចសេះ គ្មានការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំ ជនពិការណា បន្តិចសោះឡើយ ជាពិសេស ឯកឧត្តម  វង សូត ដែលជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ ។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០១៤ កន្លងទៅ ក្រុមប្រឹក្សាសកម្មភាព ជនពិការ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស បានបញ្ជូនជនពិការកម្ពុជា ៦រូប ទៅចូលរួមប្រកួតប្រជែងដណ្តើម ពានរង្វាន់ IT សម្រាប់ជនពិការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ការប្រកួតប្រជែងនេះ មានជនពិការ ទៅពីប្រទេស សមាជិកអាស៊ាន និងកូរ៉េ សរុប ២៧០នាក់ ដោយប្រកួត ទៅលើវិញ្ញាសារ eDesign, eCreative, eLifeMap និង eTool ។

ជាលទ្ធផល យុវជនពិការកម្ពុជា ៦រូប ដែលបញ្ជូនទៅនោះ  ដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធសរុប ១៦ គ្រឿង ។ យុវជនពិការ ដែលកម្ពុជា បញ្ជូនទៅនោះរួមមាន៖ ១. ឈ្មោះ កែវ ចាន់ឧត្តម ដណ្តើមបានមេដាយ មាសជើងឯក ចំនួន ១គ្រឿង មេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង, ២. ឈ្មោះ ហែម វិច្ឆិកាណុន  ទទួលបានមេដាយ មាស ១គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង, ៣. ឈ្មោះ ធី ថូណា ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១ គ្រឿង, ៤. ឈ្មោះ ញ៉ុត សុភឿន ទទួលបាន មេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង, ៥. ឈ្មោះ ញ៉ាញ់ ផានិត ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងទី៦. ឈ្មោះ ងិន សុធា ទទួលបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង ។

ក្រុមយុវជនពិការ របស់កម្ពុជាទាំង ៦រូប ពួកគេបានខិតខំ រួមគ្នាប្រឹងប្រែង ប្រកួតអស់ចំណេះជំនាញ និង កម្លាំង ប្រាជ្ញា ដើម្បីដណ្តើម យកមេដាយ រហូតបានសម្រេច ហើយទទួល បានការភាពល្បីល្បាញ ផងដែរសម្រាប់ប្រទេស កម្ពុជា។ កម្ពុជា តែងបានប្រកាសជារឿយៗថា កំពុងខិតខំលើក កម្ពស់សិទ្ធិ និង ការអប់រំសម្រាប់ជនពិការ ដើម្បីឲ្យពួកគេ ទទួលបានឱកាសអភិវឌ្ឍ ជីវិតដូចជនមិនពិការ ។ តែជាការសោកស្តាយ មួយសម្រាប់ យុវជនពិការ របស់កម្ពុជាទាំង ៦រូប បានខិតខំប្រឹង នាំកិត្តិយស ជូនជាតិទោះបីជា ខ្លួនជាជនពិការក៏ដោយ តែពេលវិល មកប្រទេសកម្ពុជា មានសភាពស្ងាត់ជ្រងុំ សូម្បីពិធីផ្តល់ កម្លាំងចិត្ត ឬអបអរសា ទរពីថ្នាក់ដឹកនាំរបស់ជនពិការ បន្តិចបន្តួចក៏គ្មាននោះដែរ ។

តើនេះឬ ជាការលើកកម្ពស់ សិទ្ធិជនពិការ ដែលតែងតែ ឮចេញពីមន្រ្តីកម្ពុជានោះ ?

ដកស្រងពី៖ដើមអម្ពិល