Social Network

រដ្ឋលេខាធិការ ក្រសួងការពារជាតិ អូស្រ្តាលី ពិភាក្សាការងារ ជាមួយភាគី ក្រសួង ការពារជាតិ កម្ពុជា

ភ្នំពេញ៖ ប្រតិភូនៃក្រសួង ការពារជាតិ ប្រទេសអូស្រា្តលី នៅរសៀលទី២០ ខែឧសភា ឆ្នាំ២០១៥ នេះ បានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយភាគីនៃក្រសួង ការពារជាតិកម្ពុជា ។

នាយក នាយកដ្ឋាន ទំនាក់ទំនង អន្តរជាតិ ឧត្តមសេនីយ៍ទោ ផាត វិបុលសុភ័ក្ត្រ បានមានប្រសាសន៍ ប្រាប់អំពី ជំនួបរវាងលោក អាន់ឌ្រូ ដាឃីន (Andrew Dakin) រដ្ឋលេខាធិការ ក្រសួងការពារជាតិ អូស្រា្តលី ជាមួយ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន កិច្ចការបរទេស និងនយោបាយ នៃក្រសួងការពារជាតិ កម្ពុជា នៅរសៀលនេះថា ខាងភាគីអូស្រ្តាលី កន្លងមកបានជួយ និងគំាទ្រ ដល់កម្ពុជាផ្នែក ហ្វឹកហ្វឺន ដែលពាក់ព័ន្ធ ទៅនិងផ្នែកភាសា រួមនិងបានជួយដល់ សកលវិទ្យាល័យ ការពារ ជាតិនៅឬស្សីកែវ ផងដែរ។

ឧត្តមសេនីយ៍ទោ ផាត វិបុលសុភ័ក្រ្ត បានបន្តទៀតថា ប៉ុន្មានឆ្នាំបន្តបន្ទាប់នេះ ភាគីអូស្រ្តាលី ក៏បាន ជួយដល់កម្ពុជា ខាងផ្នែកសន្តិសុខ លំហសមុទ្រ ដោយបានជួយ កិច្ចការជាច្រើន ដើម្បីពង្រឹង បង្កាបង្កើន ឡើង នូវគណៈកម្មាធិការ ជាតិលំហ សមុទ្រ រួមនិងបានជួយពាក់ព័ន្ធ និងផ្នែកប្រឆំាង ភេរវកម្មផងដែរ គឺពាក់ព័ន្ធ ទៅលើកការហ្វឹកហ្វឺន ក្នុងមួយឆ្នាំ ២ដង ។

ឧត្តមសេនីយ៍ទោ ផាត វិបុលសុភ័ក្រ្ត បានមានប្រសាសន៍ បញ្ជាក់ទៀតថា ភាគីកម្ពុជា និងអូស្រ្តាលី ក៏បាន ពិភាក្សាគ្នាផងដែរ ហពាក់ព័ន្ធនិងគណៈប្រតិភូ ជាន់ខ្ពស់ ហើយកន្លងមកកម្ពុជា មានគណៈប្រតិភូ ជាន់ខ្ពស់ នៃកងយោធ ពលខេមរៈភូមិន្ទ ទៅបំពេញទស្សនៈកិច្ច នៅអូស្រ្តាលី ហើយឆ្នាំនេះកម្ពុជា អាចនិងត្រៀម ទទួលគណៈប្រតិភូយោធា ជាន់ខ្ពស់អូស្រ្តាលី មកបំពេញទស្សនៈកិច្ច នៅកម្ពុជា វិញផងដែរ ៕

 

 

 

 

 

 

 

 

 

 

 

 

ដកស្រងពី៖ដើមអម្ពិល