Social Network

រដ្ឋមន្រ្តី ការបរទេស កោះហៅតំណាង អង្គការមកបំភ្លឺរឿង ទិទៀនសេចក្តីព្រៀងច្បាប់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥

បានកោះហៅ តំណាងអង្គការ អន្តរជាតិ ចំនួនប្រាំ ដើម្បីបំភ្លឺជុំវិញ និងការទិទៀន រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធ និងសេចក្តីព្រៀង ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ ក្រោយជំនួបនោះថា អ្នកតំណាង អង្គការអន្តរជាតិចំនួន៤ គឺតំណាង ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស តំណាងអង្គការ យូនីសែហ្វ តំណាង UNFPA និងតំណាងអង្គការ UN Women បានសរសេរិះគន់ រាជរដ្ឋាភិបាលកម្ពុជា អំពីសេចក្តី ព្រៀងច្បាប់ស្តី ពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ដែលបានផ្សាយ នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មានប្រសាសន៍បន្តទៀតថា លោកបានប្រាប់ទៅ តំណាងអង្គការ អន្តរជាតិទាំង៤ នោះថា អ្នកទាំងអស់ជាភ្នាក់ងារ អង្គការសហប្រជាជាតិ មកបំពេញភារ កិច្ចតួនាទីនៅកម្ពុជា ត្រូវតែគោរព តួនាទីរបស់ខ្លួន ដោយគោរពតាម អង្គការសហប្រជាជាតិ និងកាតព្វកិច្ច ដោយមិនរំលោភ និងជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ រាជរដ្ឋាភិបាលកម្ពុជា លោកបាន បន្តទៀតថា ខាងតំណាង អង្គការអន្តរជាតិទាំង៤ បានឆ្លើយតបថា គេធ្វើដើម្បីការពារ កិច្ចសហប្រតិបត្តិការជាមួយ អង្គការនានា ឧបនាយករដ្ឋមន្ត្រី បានតបវិញថា ការដែល សរសេរទិទៀន រាជរដ្ឋាភិបាលកម្ពុជា អំពីពង្រៀងច្បាប់ ស្តីពីអង្គការនេះ តើពាក់ព័ន្ធ និងការការពារ សិទ្ធិកុមារឬទេ ? ពាក់ព័ន្ធ និងផ្នែកយ៉ែនឌ័រ ដែរឬទេ ? ពាក់ព័ន្ធនិងផ្នែកសិទ្ធិ មនុសដែរឬទេ និងពាក់ព័ន្ធទៅ និងផ្នែកពលរដ្ឋដែរឬទេ ក្នុងលិខិតរបស់ថ្នាក់ដឹកនាំ របស់អង្គការទាំងនេះ ក៏បានសរសេរបញ្ជាក់ផងដែរ ពេលមកបំពេញ ភារកិច្ច គឺពុំមានពាក្យ ណាមួយ អនុញ្ញាត ឱ្យទិទៀនរាជរដ្ឋាភិបាលក្រៅពី វិស័យរបស់ខ្លួននោះទេ ។

 ឧបនាករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើពង្រៀងច្បាប់នេះ ពុំមែន ប្រឆាំងនិង NGO ជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសង្គមស៊ីវុល ជាតិ និងអន្តរជាតិនោះទេ សេចក្តីព្រៀងច្បាប់នេះគឺ ចង់ឱ្យមានតម្លាភាព ក្នុងអង្គការ សង្គមស៊ីវិល ឱ្យដូចគ្នា និងតម្លាភាព របស់រាជរដ្ឋាភិបាលដែរ ៕

 

 

 

 

ដកស្រង់ពី៖ដើមអម្ពីល