Social Network

ប្រជាពលរដ្ឋ​ ប្រគល់គ្រាប់មីន មិនទាន់ផ្ទុះ ប្រភេទ CBU 14A ដល់CMAC

ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានប្រគល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទCBU 14A ដល់មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) ។

ការប្រគល់នេះ ត្រូវបានធ្វើឡើង កាលពីរសៀល ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិ ឃ្លាំងមឿងជើង ឃុំព្រែក អំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ អនុប្រធាន នាយកដ្ឋានផែនការ CMAC លោក អ៊ុច អូន បានឲ្យដឹងថា គ្រាប់ដែលត្រូវ បានរកឃើញនេះ គឺដោយ សារតែកសិករ ម្នាក់មានឈ្មោះថា ឱម ម៉ៅ បានឃើញគ្រាប់នោះ តាមរយៈ ក្មេងរាវលៀស ហើយបានរាយ ការណ៍ទៅ វិទ្យុក្នុងស្រុកមួយ ហើយខាងវិទ្យុនេះ ក៏បានរាយការណ៍ ទៅក្រុមការងារ CMAC ដើម្បីមកទទួលយក ទៅរក្សាទុកនៅ កន្លែងដែលមានសុវត្ថិភាព ។

លោកបាន បន្តទៀតថា  “គ្រាប់នេះ នៅមានអនុភាព នៅផ្ទុះ ពេលដែល មាននរណាម្នាក់ ដែលអត់បានដឹង យកទៅ ដំ ទៅវ៉ៃ នឹងផ្ទុះបណ្ដាល ឲ្យស្លាប់បាន ។ គ្រាប់ប្រភេទនេះ មេធំរបស់វា មានឈ្មោះថា CBU 14A ហើយកូនគ្រាប់ ដែលនៅខាងក្នុង គឺប្រភេទ BLU៣B” ។ លោក អ៊ុច អូន បានបញ្ជាក់ថា ប្រសិនបើគ្រាប់នេះ វារាយពីលើអាកាសវិញ គឺទំហំផ្ទៃដី ដែលវារាយវាធំ ដូច្នេះ អាចរងរបួស ឬក៏ស្លាប់ដល់ មនុស្សក្នុងចំនួនមួយច្រើន ។

ក្នុង ១០០គ្រាប់ ហ្នឹងវាអាច រាយក្នុងចន្លោះពី  ៥០០ម៉ែត្រ បណ្ដោយ វារាយចឹងវាអាច សម្លាប់មនុស្សច្រើន បើចំចំនួនមនុស្ស តំបន់ណាដែល មានមនុស្សរស់ នៅច្រើនគឺធ្វើ ឲ្យមនុស្សស្លាប់ច្រើន ។

សូមបញ្ជាក់ផងដែរថា បើតាមការសន្និដ្ឋាន របស់ក្រុមការងារ CMAC  គ្រាប់ប្រភេទនេះ ត្រូវបានទម្លាក់ ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ មាន៦បំពង់ ពេលនេះរកឃើញ ៤បំពង់ ២បំពង់ទៀត រកមិនទាន់ឃើញ ប្រហែល ជាទម្លាក់មកវាបាក់ ដាច់ពីគ្នា នៅតំបន់ក្បែរ កន្លែងដែល រកឃើញគ្រាប់ហ្នឹងទៀត ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល