Social Network

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំ នៅទីក្រុងប៉េកាំង ខែតុលា

ភ្នំពេញ ៖ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការ ឲ្យកាន់តែស៊ីជំរៅ រវាងគណបក្ស កុម្មុយនីស្តចិន និងគណបក្សប្រជាជន កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ក្នុងនាម ជាអនុប្រធានគណបក្ស និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួម កិច្ច ប្រជុំគណបក្ស នយោបាយអាស៊ី នៅទីក្រុងប៉េកាំង នាខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ច ជំនួបរវាង សម្តេច ហ៊ុន សែន និង លោក លូ ហុងចៃ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃ គណៈកម្មការមជ្ឈឹម បក្សកុម្មុយនីសចិន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ថា ភាគីចិន បានអញ្ជើញសម្តេច តេជោចូលរួមកិច្ច ប្រជុំពិសេស រវាងគណបក្សនយោបាយ អាស៊ី ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងប៉េកាំង នៅខែអំឡុង តុលាខាងមុខ  ។

ជាការឆ្លើយ តបទៅនឹងការអញ្ជើញ តាមរយៈ លោក លូ ហុងចៃ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រម ទៅចូលរួម កិច្ចប្រជុំមួយនេះ  ។ លោក អ៊ាង សុផល្លែតថា សម្តេចថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក លូ ដែលបានអញ្ជើញ សម្តេចឲ្យចូល រួមក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ ហើយសម្តេច ក៏ថ្លែងអំណរគុណចំពោះ  ការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ប្រជាធិបតីចិន ផងដែរ ៕

 

ដកស្រង់ពី៖ដើមអម្ពិល