Social Network

ច្រាំងទន្លេក្រុងកំពង់ចាម ត្រូវបានជួសជុលឡើងវិញ ឧបត្ថម្ភដោយក្រសួងធនធានទឹក

កំពង់ចាម៖ ច្រាំងទន្លេ ក្រុងកំពង់ចាម ប្រវែង២១០ម៉ែត្រ ស្ថិតក្នុងភូមិទី១០ និងភូមិទី១១ សង្កាត់-ក្រុង-ខេត្តកំពង់ចាម  ដែលបានបាក់ស្រុត កាលពីឆ្នាំទៅមិញ ត្រូវបានអាជ្ញាធរ ខេត្តកំពង់ចាម ស្នើសុំទៅក្រសួង ធនធានទឹក ឥលូវត្រូវបាន ក្រសួងជំនាញ ដាក់ក្រុមអ្នកបច្ចេកទេស មកជួសជុល ធ្វើឲ្យហើយមុន រដូវទឹកឡើងនេះ ។

បើតាមការ ឲ្យដឹងពីមន្ត្រី សាលាខេត្ត កំពង់ចាមថា បន្ទាប់ពីមានការ ស្នើសុំរបស់ អាជ្ញាធរខេត្ត ទៅក្រសួងមហាផ្ទៃ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធាន ទទួលបន្ទុក បេសកកម្មពិសេស នៃគណៈកម្មាការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការ សម្របសម្រួល ផ្តល់ថវិកា សម្រាប់គម្រោង សាង់សង់ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានបាក់ស្រុត កាលពីរដូវទឹកឡើង កន្លងទៅ ។

ហើយក៏មានការ ឯកភាពពី សម្តេចតេជោ ជាលក្ខណៈបន្ទាន់ប្រញាប់ ហើយក្រសួងពាក់ព័ន្ធ ម្នីម្នាស្វែងរកថវិកា និងក្រុមអ្នកបច្ចេកទេស ចុះមកកសាង ចាប់តាំងពីថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៥ឲ្យរួចមុនរដូវ ទឹកឡើង ។ សាលាខេត្ត បានបញ្ជាក់ទៀតថា ចំពោះថវិកាសាងសង់ អស់ចំនួនប៉ុន្មាននោះ មិនទាន់ដឹងទេ ព្រឹកស្អែកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ រដ្ឋលេខាធិការ ក្រសួងធនធានទឹក ចុះមកត្រួតពិនិត្យ មើលទើបដឹង ៕