Social Network

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោងឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគ្នាតាមប្រព័ន្ធវីដេអូ។

ជំនួបតាមប្រព័ន្ធវីដេអូជាលើកទី២ សម្រាប់ឆ្នាំ២០២២ រវាងសម្តេចតេជោ និងលោក មីន អោងឡាំង មិនទាន់បានបញ្ជាក់ពីគោលបំណង និងរបៀបវារៈ ដែលលើកមកជជែកនៅឡើយនោះទេ។

លទ្ធផលនៃជំនួបនឹងត្រូវផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

បើទោះបីជាយ៉ាងមានការមើលឃើញថា ជំនួបនេះ អាចជាការពិនិត្យលើបច្ចុប្បន្នភាព និងការវិវត្តន៍នៃការដោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។

ជំនួបនេះ ក៏អាចនឹងមានការលើកឡើងពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News