Social Network

កម្ពុជា, UNODC និង AFP រួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹមសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) បានរួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់របស់កម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អាន់តូនី ម៉ាខ្វាយអ័រ Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP និងលោក ដេវីដ ហ្រ្វេង David Frend អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC។

សិក្ខាសាលានេះក៏មានការអញ្ជេីញចូលរួមលោកស្រី លីលី សាំង Lili sang មន្រ្តីសម្របសម្រួលកម្មវិធី នៃប្រទេសហត្ថលេខីនៃអនុស្សរណៈយោគយល់គ្នារបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ Mekong MOU និងមន្រ្តីអនុវត្តច្បាប់កម្ពុជា។

គោលបំណងនៃសិក្ខាសាលាសំខាន់ គឺស្វែងរកអត្តសញ្ញាណបទល្មេីសសម្អាតប្រាក់ និងយន្តការប្រឆាំងបទល្មេីសសម្អាតប្រាក់ ដែលបំប្លែងពីប្រាក់ខុសច្បាប់មានដូចជាប្រាក់បានមកពីជំនួញគ្រឿងញៀនជាដេីម ទៅជាប្រាក់ស្របច្បាប់។

ថ្លែងក្នុងឱកាសនោះ លោក អាន់តូនី ម៉ាខ្វាយអ័រ Anthony Maguire និងលោក ដេវីដ ហ្រ្វេង David Frend សុទ្ធតែបានលេីកឡេីងថាសិក្ខាសាលានេះបានផ្តល់សារៈសំខាន់ដល់មន្រ្តីច្បាប់កម្ពុជា

ដេីម្បីបង្កេីនការយល់ដឹងលេីការស៊េីបអង្កេត និងដាក់ទោសដល់ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តបទល្មេីស និងរឹបអូសផលដែលបានមកពីបទល្មេីសសម្អាតប្រាក់ ស្របពេលដែលកម្ពុជាកំពុងទទួលការត្រួតពិនិត្យពីក្រុមការងារហិរញ្ញវត្ថុ

(FATF: financial action task force) ហេីយអង្គភាពនិងស្ថាប័នលោករីករាយបន្តកិច្ចសហការជាមួយអាជ្ញាធរកម្ពុជាលេីការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ UN, AFP ដែលបានផ្តល់កិច្ចសហការជួយដល់កម្ពុជានាពេលកន្លងមកពិសេសការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជានាពេលនេះ

គឺស្របពេលដែលកម្ពុជា បាននឹងកំពុងខិតខំលេីកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងបទល្មេីសសម្អាតប្រាក់ និងបានចាត់ទុកថា ការងារស៊េីបអង្កេតបទល្មេីសសម្អាតប្រាក់ជាការងាររួមដែលត្រូវតែរួមគ្នាបង្ការបង្រ្កាប។

នាយឧត្តមសេនីយ៍ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ គឺជាចំណេះដឹងថ្មីមួយទៀត ជូនដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនមានលក្ខណៈស្មុគស្មាញ ហើយលទ្ធផលនៃបទល្មើសទាំងនេះ ក៏ត្រូវបានឧក្រិដ្ឋជនយកទៅប្រើប្រាស់ក្នុងសកម្មសេដ្ឋកិច្ចជាច្រើន ក្រោមរូបភាពនៃការសម្អាតប្រាក់ ដើម្បីបង្វែរយកទៅគាំទ្រសកម្មភាពរបស់ពួកគេ។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្វែងយល់ជាមួយវាគ្មិនដេីម្បីបង្កេីនសមត្ថភាព

និងចូលរួមការងារសម្អាតប្រាក់នេះ និងដើម្បីយកជាស្មារីសម្រាប់បម្រើដល់ការបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផលថែមទៀត ស្រមតាមដែនសមត្ថកិច្ចទទួលខុសត្រូវរបស់អង្គភាពរៀងៗខ្លួន ជាដើម៕

 ដកស្រង់ពី៖ Fresh News