Social Network

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី “​ព័ត៌មាន​ជា​អំណាច នា​យុគសម័យ​ឌីជីថល​”

ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ។

ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមមកពីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។

គួរបញ្ជាក់ថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជ្រើសរើសក្រសួងបរិស្ថានដើម្បីរៀបចំកិច្ចប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធក្នុងការងារគ្រប់គ្រងព័ត៌មាន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕

ដកស្រង់ពី៖ រស្មីកម្ពុជា