Social Network

សម្តេច​តេ​ជោ ​បញ្ជា​ឲ្យ​រើស​កងទ័ព​ជាង ៣០០​នាក់​ ផ្នែក​ការពារ​ដែនអាកាស

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្ដេចទើបតែចុះហត្ថលេខាលើអនុក្រឹត្យឲ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់បំពេញបន្ថែមដល់ផ្នែកការពារអាកាស ខណៈសម្ដេចថា កម្ពុជាមិនត្រូវការយន្តហោះអាម៉ិចទៅច្បាំងគ្នាលើអាកាសទេ គឺត្រូវការតែកម្លាំងការពារអាកាសដែលហៅថា សំណាញ់មេឃ ។

ថ្លែងក្នុងឱកាសអញ្ជើញចួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកដល់ដល់សិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី៣ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែនថា៖« ថ្ងៃមុននៅពេទ្យអង្គឌួង សម្ដេចបាននិយាយពីសំណាញ់មេឃ ដែលមានអ្នកមិនយល់មួយចំនួនស្ដាប់មិនបាន និងធ្វើអត្ថាធិប្បាយថា កម្ពុជាខ្វះយន្តហោះចម្បាំងអាម៉ិចខ្វះនាវាមុជទឹក ។

ទាក់ទងរឿងនេះ សម្ដេចបានលើកឡើងថា សម្ដេចមិនប្រើប្រាស់ទេ យន្តហោះចម្បាំងអាម៉ិចនេះ ព្រោះក្នុងអតីតរដ្ឋកម្ពុជាមានអាម៉ិច ២១ប៊ីហ្វ រាប់សិបគ្រឿង ដែលក្នុងមួយគ្រឿងៗ ត្រូវឲ្យវាក្នុងមួយឆ្នាំ ៣៦០តោនសម្រាប់ហ្វឹកហាត់ពីលុត ក្រោយមកកាត់ឲ្យនៅត្រឹម ២៦០តោន » ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំថា មិនមានការចាំបាច់ប្រើប្រាស់យន្តហោះម៉ិចទេ ទៅវ៉ៃថ្ងៃណា ហើយវ៉ៃនៅកន្លែងណាពិតប្រាកដយកម៉ិចទៅឡើងបា.ញ់គ្នានៅលើខ្ញុំថា ប្រើប្រាស់សំណាញ់មេឃ និយមន័យមេឃ

អាណាទៅធ្វើសំណាញ់មេឃកើត ប៉ុន្តែនិយមន័យសំណាញ់មេឃ ដែលខ្ញុំចង់និយាយនៅទីនេះ បានសេចក្ដីថា កម្លាំងការពារអាកាសដែលទៅពីខាងក្រោម តែអ្នកដែលមិនយល់ហើយភាពផ្ចាញ់ផ្ចាល របស់គេ អត់ព្រមយល់ថា អ្វីទៅដែលគេចង់និយាយសំដៅស្អី» ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបន្តថា ៖«ឥឡូវនិយាយឲ្យច្បាស់ខ្ញុំទើបចុះហត្ថលេខាលើអនុក្រឹត្យបង្កើតឲ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់បំពេញបន្ថែមឲ្យតែផ្នែកការពារអាកាសកម្ពុជាអត់ត្រូវចាំបាច់យកយន្តហោះទៅបា.ញ់គ្នាលើអាកាសទេត្រូវការតែកម្លាំងការពារអាកាសដែលខ្ញុំហៅថា សំណាញ់មេឃ» ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ លើកឡើងថា ក្នុងសម័យរដ្ឋកម្ពុជា មិនដែលយកយន្តហោះចម្បាំងអាម៉ិចទៅច្បាំងនោះទេ ។

សម្ដេចថា លើវិស័យការពារជាតិ ត្រូវគិតឲ្យច្បាស់លាស់ព្រោះយន្តហោះអាម៉ិចនេះមួយគ្រឿងៗមានតម្លៃរាប់សិបលានដុល្លារ ។

សម្ដេចបន្ថែមថា បច្ចុប្បន្នយន្តហោះអាម៉ិចជាច្រើនគ្រឿងទុកចោលនៅពោចិនតុង ។

សម្ដេចថា អ្នកដែលជោគជាំទៅដោយអំពើល្ងឹតល្ងង់មិនយល់ពីអ្វីដែលហៅថា សំណាញ់មេឃទេ ផ្ទុយទៅវិញបែរជាមកនិយាយឌឺដងឲ្យយើងថែមទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព