Social Network

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់និងទំនើបកម្មវិស័យអប់រំសិក្សាធិការ

(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យអប់រំជា បន្តបន្ទាប់ដោយគ្មានឈប់ឈរដើម្បីដើរឱ្យទាន់សាកលភាវូបនីកម្ម និង វិស័យអប់រំទូទាំងពិភពលោកដោយសម្តេចចាត់ទុកវិស័យអប់រំគឺជាវិស័យអាទិភាពសម្រាប់បង្កើត ធនធានមនុស្សរបស់ជាតិ ។

សម្តេចបានជំរុញលើកទឹកចិត្តនេះនៅក្នុងពីធីសំណេះសំណាលជាមួយសិស្សនិន្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ឆ្នាំ ២០២១ នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២នៅសាលសន្និសីទនិងពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញ ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖ឆ្នាំនេះសិស្សនិន្ទេស A បានឡើងដល់កម្រិតដែលគួរឱ្យសប្បាយរីករាយនោះនៅ ត្រង់ ថាឆ្នាំនេះនិន្ទេស A មានចំនួនរហូតទៅ ១ ៧៥៧ នាក់ដែលជាចំនួនមួយដ៏ច្រើនដែលយើងមិននឹកស្មានថាវាអាចមានករណីបែបនេះក្នុងពេលដែលសាលារៀនត្រូវបិទហើយរៀនមិនបានគ្រប់គ្រាន់ដោយសារវិបត្តិ កូវីដ១៩។

ប៉ុន្តែផ្ទុយទៅវិញតាមរយៈនៃការខិតខំរបស់ចៅៗទាំងអស់ដែលបានប្រឹងប្រែងដើម្បីងើបឈរឡើងសម្រាប់ចំណេះដឹងរបស់ខ្លួន ។

សម្ដេចតេជោក៏បានកោត សរ សើរចំពោះចៅៗទាំងអស់ដែលបានសម្រេចជោគជ័យក្លាយជាសិស្សពូកែនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថាយើងមានសិស្សនិទ្ទេសA គ្រប់២៥ រាជធានីខេត្តតើនេះជាការឆ្លុះបញ្ចាំងពីអ្វីទៅ?វាឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃដំណើរការកែទម្រង់ប្រជាធិប តេយ្យថ្នាក់ក្រោមជាតិនោះឯង។ វាបានបង្ហាញពីប្រសិទ្ធភាពពិតប្រាកដដែលយើងផ្ដល់អំណាចកាន់តែច្រើនទៅអោយថ្នាក់មូលដ្ឋាន ហើយថ្នាក់មូលដ្ឋានមានលទ្ធភាពដើម្បី ដោះស្រាយបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែនបានថានេះបង្ហាញពីការយកចិត្តទុកដាក់គ្រប់កម្រិតទាំងអស់ទៅលើការបណ្ដុះបណ្ដាលធនធានមនុ ស្សដែលនោះហើយផ្ដើមចេញពីការអនុវត្តគោ លនយោបាយរបស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដក់ទៅលើវិស័យអប់រំជាវិស័យអាទិភាពនិងទីមួយនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលក្នុងនោះយើ ងបានដាក់វិស័យអប់រំជាមុំទី១ ហើយថវិកាបានផ្សារភ្ជាប់ទៅនឹងគោលនយោបាយ ។

រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទៅលើវិស័យអប់រំ វិស័យសុខាភិបាលដែលមានទំនាក់ ទំនងជាមួយគ្នាហើយមានតែវិស័យពីរនេះទេដែលបានអនុញ្ញាតិឲ្យរើសគ្រូបង្រៀននិងរើសគ្រូពេទ្យបន្ថែម។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបើគ្រាន់តែមានសមាហរណកម្មខាងនយោបាយនិងរដ្ឋបាលគឺមិនគ្រប់គ្រាន់ទេតែត្រូវធ្វើសមាហរណកម្មរូបវន្តដូចជាការតភ្ជាប់ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបំរើសេចក្ដីត្រូវការរបស់ពលរដ្ឋ។

សមាហរណកម្មរូបវន្តនិងការកសាងហេដ្ឋរចនាសម្ព័ន្ធនានាជាផែនទីចង្អុលបង្ហាញរបស់ រាជរដ្ឋាភិបាលនៅក្នុងការតភ្ជាប់នានា ។ក្នុងនោះមិនមែនតែសម្រាប់បំរើដល់វិស័យអប់រំប៉ុណ្ណោះទេតែវាបានចូលរួមបម្រើឲ្យគ្រប់វិស័យទាំងអស់ ។

សម្ដេចតេជោបានបញ្ជាក់ ថាសន្តិភាពមិនអាចស្ថិតស្ថេរបានទេបើគ្រាន់តែធ្វើសមាហរណកម្មខាងផ្នែកនយោបាយនិងខាងផ្នែករដ្ឋបាល។

ដើម្បីឲ្យប្រជាជននៅតាមតំបន់ជនបទអាចមានលទ្ធភាព ទទួលបានសេវាសិក្សាអប់រំនិងសេវាសាធារណៈបានត្រឹមត្រូវចាំបាច់ត្រូវធ្វើ សមាហរណកម្មទាំងអស់ដូចជាការសាងសង់ផ្លូវថ្នល់ ការកសាងសាលា ការកសាងមន្ទីពេទ្យឲ្យ បានដូចៗគ្នានៅគ្រប់ទីកន្លែង។

សម្ដេចតេជោបញ្ជាក់ថា៖ ជាក់ស្តែងលទ្ធផលថ្ងៃនេះបានបញ្ជាក់ថាសិស្សានុសិស្សនៅតាមបណ្ដាខេត្តនិងជនបទមិនអន់ជាងសិស្សដែលរៀននៅក្នុងទីក្រុងភ្នំពេញនោះទេ ក្នុងការសិក្សា ។

គួរបញ្ជាក់ថានេះជាលើកទី៧ ហើយដែលសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់កិត្តិយសទទួលជួបសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេសA ដែលប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ។

លើកដំបូងបានចាប់ផ្ដើមនៅឆ្នាំ២០១៤ ដោយមានសិស្សនិន្ទេសA ចំនួន ១១នាក់, ឆ្នាំ២០១៥ មានចំនួន ១០៨នាក់,ឆ្នាំ២០១៦ មានចំនួន ៤០៥នាក់ ,ឆ្នាំ២០១៧មានចំនួន ៤២៤នាក់, ឆ្នាំ២០១៨ មានចំនួន ៤០៨នាក់, ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់។

ដោយឡែកឆ្នាំ២០២០ មិនបានប្រឡងនោះទេដោយ វិបត្តិ កូវីដ១៩ ដោយផ្ដល់ការអនុគ្រោះសម្រាប់សិស្សានុសិស្សឱ្យជាប់ទាំងអស់ដោយគ្មាននិន្ទេសនិងឆ្នាំ២០២១មាននិទ្ទេស A ចំនួន ១ ៧៥៧ នាក់។

នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ៗទទួលបានថវិកាម្នាក់ ២ លានរៀល,សៀវភៅអប់រំទូន្មាន ២ ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) Galaxy Tablet ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ)ចំនួន១ ។

ចំពោះលោកគ្រូ អ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួមដែលម្នាក់ៗទទួលបាថវិកាចំនួន ១លានរៀលជាមួយសៀវភៅអប់រំ ទូន្មាន ២ក្បាលរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿង ។

ទន្ទឹមនេះសាលានីមួយៗដែលមានសិស្សជាប់និន្ទេស(A) គឺក្នុងមួយ សាលាទទួលបានថវិកា៣លានរៀល។ គួរបញ្ជាក់ដែរថាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ការប្រឡងមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ នៅតាមមណ្ឌលចំនួន ២០៤ នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យចំនួន ១១៤ ១៨៧ នាក់។

យោងតាមលទ្ធផលដែលបានប្រកាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញនិងខេត្ត កណ្តា លនិងនៅថ្ងៃទី១៥ ខែមករា ចំពោះអ្នកនៅតាមបណ្តាខេត្តផ្សេងទៀតអ្នកដែលប្រឡងជាប់មានចំនួន ៦៥,៦៥ ភាគរយ ឬ៧២ ,០១៦ នាក់ បានប្រឡងជាប់សញ្ញាបត្រ ។

ក្នុងចំណោមសិស្សដែលទទួលជោគជ័យមានសិស្សចំនួន ១ ៧៥៣ នាក់ បាននិទ្ទេស A, ៥ ២១៥ នាក់ បាន និទ្ទេស B, ១១ ៦៣៤ នាក់ បាននិទ្ទេស C, ២៣ ៤៩៩ នាក់ បាននិទ្ទេស D និង ២៩ ៩១៥ នាក់បាននិទ្ទេស E ៕

ដកស្រង់ពី៖ រស្មីកម្ពុជា