Social Network

កម្ពុជាមានជីវៈចម្រុះប្រមាណជិត ៥.០០០ ប្រភេទ

ភ្នំពេញៈ លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅពេលដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ក្នុងស្រុក នឹងឆ្លងដែននៅកម្ពុជា ថា កម្ពុជាមានជីវៈចម្រុះប្រមាណជិត ៥.០០០ ប្រភេទ ។

លោកបានបន្តថា ធនធានធម្មជាតិ ជារតន:សម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានិងអភិរក្ស និងត្រូវខិតខំប្រឹងប្រែងការពារអោយបានល្អ ដើម្បីជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោកបានបន្តថា កម្ពុជាដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយ ជីវ:ចម្រុះសរុបប្រមាណជិត ៥០០០ ប្រភេទ រួមមានសត្វព្រៃ ព្រៃឈើ ជីវ:ចម្រុះ និងសម្បត្តិធម្មជាតិជាច្រើនទៀត។

លោកបានបន្តថា ធនធានធម្មជាតិទាំងអស់នេះ មានសារ:សំខាន់ណាស់ សម្រាប់ចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគាំទ្រដល់សុខុមាលភាព និងការរស់នៅរបស់ប្រជាជន

ហើយកិច្ចការងារការពារនិងថែរក្សាសម្បត្តិធម្មជាតិទាំងនេះ ស្ថិតក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបាននិងកំពុងយកចិត្តទុក្ខដាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា