Social Network

ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត! លោក ហ៊ុន ម៉ានី ដឹកនាំសមាជិកជាង១ពាន់នាក់ ដង្ហែក្បួននៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្ត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកា គណបក្សជាង១ពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ។

ថ្លែងដោយភាពទន់ភ្លន់ទៅកាន់សមាជិកសមាជិកាជាង១០០០នាក់ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅមុខមន្ទីរបក្សខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានចាត់ទុកសមាជិកគណបក្សម្នាក់

ជាតំណាងឲ្យគណបក្សប្រជាជនម្នាក់ និងមានសន្លឹកឆ្នោត១សន្លឹកដូចគ្នា ដូច្នេះយើងគឺជាអ្នកការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់បក្សយើង ទៅតាមគោលការណ៍ណែនាំរបស់បក្ស។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏មិនបានភ្លេចនូវការលើកឡើងពីគោលការណ៍ការពារ និងព្យាបាលជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

លោកក៏សូមផ្តាំបងប្អូនជាសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លា បើទោះបីបច្ចុប្បន្នរាជរដ្ឋាភិបាលបានទប់ស្កាត់បានយ៉ាងប្រសើរយ៉ាងណានោះ។

លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានថ្លែងអំពីគោលការណ៍ជារួមថា គណបក្សប្រជាជនបានចែកខិត្តប័ណ្ណ បិទស្ទីកឃ័រ ការបង្រៀនគូសសន្លឹកឆ្នោត ការចាក់ផ្សាយកម្មវិធីគោលនយោបាយរបស់

បក្សតាមឧបករណ៍បំពងសម្លេងចល័ត ឬអចល័ត ក្នុងគោលដៅជាមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា គោលបំណងរក្សា និងពង្រឹងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីឈានទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា។

លោកបានលើកឡើងទៀតថា ប្រជាជនបានមើលឃើញច្បាស់ពីសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ពិសេសពីជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ១៩ និងយល់ច្បាស់អំពីកត្តាសំខាន់ៗ ដែលធ្វើឲ្យសម្រេចនូវផែនការយុទ្ធសាស្ត្រខាងលើនេះ។

លោកថា «មហាជនយល់ដឹងពីគោលបំណង និងឧត្តមគតិរបស់គណបក្សប្រជាជនកម្ពុជា គឺឈរខាងប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មមិនរុញរា ដើម្បីប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ពង្រឹងទស្សនៈនយោបាយរបស់សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជនគ្រប់មូលដ្ឋានភូមិឃុំសង្កាត់ ត្រូវទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា»។

លោក វ៉ី សំណាង បន្តថា «ក្នុងដំណើរការនៃការឃោសនាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត១៤ថ្ងៃនេះ គណៈកម្មាធិការគណបក្សខេត្ត និងខ្លួនខ្ញុំផ្ទាល់សូមសំដែងនូវសេចក្ដីអំណរគុណក្នុងក្ដីកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារផ្នែកច្បាប់

និងនីតិវិធីបោះឆ្នោតគណបក្សខេត្ត រួមទាំងក្រុមការងារ ដែលបានចុះសំណេះសំណាលជាមួយមន្ត្រីគណបក្សមូលដ្ឋានភូមិឃុំសង្កាត់ និងផ្សព្វផ្សាយពីបទបញ្ញា នីតិវិធីបោះឆ្នោត និងតួនាទី

ភារកិច្ចរបស់ភ្នាក់ងារគណបក្សដល់ភ្នាក់ងារគណបក្សរបស់គណបក្សឃុំសង្កាត់ នៃក្រុងស្រុកទាំង៨ និងសូមអរគុណចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារ ថវិការបស់លោកសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ

ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ក្នុងការចូលរួមគ្រប់សកម្មភាព ក្នុងការចាត់តាំងអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត១៤ថ្ងៃ

និងបានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតតាមកម្មវិធីដែលបានគ្រោងទុក

និងប្រព្រឹទ្ធទៅដោយ រលូនទទួលបានទាំងខ្លឹមសារ និងរូបភាព និងតាមសំណូមពរចាំបាច់របស់គណបក្សក្នុងការដណ្ដើមប្រៀបឈ្នះលើការបោះឆ្នោត»៕

ដកស្រង់ពី៖ Fresh News