Social Network

ប្រធាន​គ​.​ជ​.​ប ថា​កន្លង​មក​មាន​ផែនការ​មួយ​ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត

រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថាកន្លងមក ខាងគជប បានទទួលព័ត៌មានអំពីផែនការមួយចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា តាមរយៈការគ្រោងនូវការប្រមូលផ្តុំកម្លាំង ដើម្បីបង្កបរិយាកាសអស្ថិរភាពនៅកន្លែងបោះឆ្នោត ឬកន្លែងរាប់សន្លឹកឆ្នោត ដើម្បីបង្អាក់ដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានជោគជ័យ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងបែបនេះក្នុងសន្នសិទសារព័ត៌មាននាល្ងាចថ្ងៃទី៥មិថុនាឆ្នាំ២០២២ជាមួយភាគីពាក់ព័ន្ធ ជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

និងការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅ គ.ជ.ប ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ថា មានផែនការមួយគម្រោងចង់ធ្វើការរំខានអុកឡុកក្នុងអំឡុងដំណើរការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេដោយសារត្រូវតាមទប់ស្កាត់ទាន់ពេល។

ឯកឧត្តមប្រធានបានលើកឡើងថាទោះបីមានគម្រោងអុកឡុកបែបនេះក្តី តែនៅតាមបណ្តាការរិយាល័យមិនមានបាតុភាពណាមួយកើតឡើងនោះទេ ដោយសារខាងក្រសួងមហាផ្ទៃនិង គ.ជ.ប មានរៀបចំទប់ស្កាត់ទាន់ពេល។

ប្រធាន គ.ជ.ប បន្តថា បើទោះបីជាគម្រោងអុកឡុកការបោះឆ្នោតបរាជ័យក៏ពិតមែន តែនៅដំណាក់កាលបន្តនៃការរាប់សន្លឹកឆ្នោតនិងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលទាមទារឱ្យគជប

និងភាគីពាក់ព័ន្ធបន្តតាមដានសភាពការថាអ្នករៀបចំផែនការនោះនឹងធ្វើសកម្មភាពអ្វីបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព