Social Network

អភិបាល​រាជធានី​៖ គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​បុរី និង​បណ្ដុំ​ផ្ទះល្វែង ជាង ៣០០ កន្លែង និង​អគារ​ខ្ពស់ៗ ជាង ១.៦០០ អគារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាៈ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែង ចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣ អគារ ក្នុងនោះ

អគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមាន ផលប៉ះពាល់ពីវិបត្តិជាសកល បង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញ នៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗ

ពីវិស័យឯកជន រហូតដល់ទៅចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគ ប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត

ធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុង នៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នេះ ខណៈពេលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថាៈ ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ បានប្រមូលផ្តុំនូវ ម្ចាស់អាជីវកម្មចិន និងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំ ដែលមានមុខងារពេញលេញ នៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលបានបើកដំណើរ ជាសាធារណៈ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ជាពិសេស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

លោកបានបន្តថាៈ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខ យ៉ាងឆាប់រហ័ស ស្របតាមការកើនឡើង នូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិន ទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំ សម្រាប់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ ការរស់នៅប្រចាំថ្ងៃ ។

ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ គឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួល បានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងទីក្រុង

ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរលោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថាៈ កម្ពុជាកំពុងបើកដំណើការ សកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញ

លើគ្រប់វិស័យ តាមគន្លងប្រក្រតីថ្មី ហើយផ្សារទំនើបព្រីនស៍ ថាមសឃែ្វរ ដែលបានបើកសម្ពោធ នៅពេលនេះ នឹងក្លាយទៅជាគោលដៅ ដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ

និងភ្ញៀវទេសចរ ហើយក្នុងអំឡុងពេល សាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធ បានផ្ដល់ការគាំទ្រ យ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះ អាចអភិវឌ្ឍន៍ និងបើកដំណើរការ ស្របតាមការរំពឹងទុក។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងអំណរ គុណ យ៉ាងស្មោះស្ម័គ្រ ចំពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋ គ្រប់លំដាប់ថ្នាក់ ក្នុងពេលកន្លងមក ក៏ដូចជា

ការគាំទ្រនិងការទទួលស្គាល់ យ៉ាងពេញទំហឹង ពីគ្រប់មជ្ឈដ្ឋាន និងពីសំណាក់ ប្រជាជនកម្ពុជា ផងដែរ៕ការ សកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញ លើគ្រប់វិស័យ។

ដកស្រង់ពី៖ រស្មីកម្ពុជា