Social Network

អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមទូរស័ព្ទជូនពរសម្តេចតេជោ ក្នុងខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ២០២២ នេះលោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាមបានធ្វើការទូរស័ព្ទដោយផ្ទាល់មកកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជា ជនកម្ពុជាដើម្បីធ្វើការជូនពរដោយផ្ទាល់ជូនចំពោះសម្តេច តេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជានូវការអបអរសាទរខួប ៧១ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះលោក ង្វៀន ភូជុង បានសំដែងនូវអំណរសាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្តត្តិទី៥ និយាយជារួមនិងនិយាយដោយឡែកសូមសំដែងនូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជាដែលទទួ លបានជ័យជំនះដ៏លើសលុបពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី ៥ ខែ មិថុនាកន្លងទៅថ្មីៗនេះ ។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរលោក ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានប្រារព្វខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២)

នៅតំបន់ប្រវត្តិសាស្រ្តយោធាតេ ជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែងនូវការអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹក នាំបញ្ជាគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩

ដំណើរការនៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះលោក ង្វៀន ភូជុង

ដែលបានទូរស័ព្ទទំនាក់ទំនងដោយផ្ទាល់មកកាន់រូបសម្តេចពិសេស ការចូលរួមអបអរសាទរខួប៧១ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានិងអបអរសាទរចំពោះលទ្ធផលជាវិជ្ជ មាននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផង ។

សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះលោក ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាមដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ ឆ្នាំទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

តាមរយៈកិច្ចសន្ទនាគ្នានោះសម្តេចតេជោក៏បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលវៀតណាមដែលបានចាត់វិធានការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យដែលធ្វើឲ្យប្រទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញនិងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គមការបើកសេដ្ឋ កិច្ចឡើងវិញនិងរក្សាបាននូវគំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់។

នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណជាង៣០នាទីសម្តេចតេជោ និងលោក ង្វៀន ភូជុង

បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ ប្រទេសទាំងពីរកម្ពុជាវៀតណាមឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត ៕

ដកស្រង់ពី៖ រស្មីម្ពុជា