Social Network

ស្អែកនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងអញ្ជើញផ្ដល់ភ្លើងបូជាសព ភរិយាលោក សូ ម៉ារ៉ា

(ភ្នំពេញ)៖ នៅវលេាម៉ោងព្រឹក៨៖០០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ សពមហាឧបាសិកា អ៊ូ វាសនា ភរិយាលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹងត្រូវបូជាតាមប្រពៃណីនៅឈាបនដ្ឋានវត្តវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ដែលសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាអ្នកអញ្ជើញប្រទានព្រះអគ្គីបូជាសព។

ជាមួយគ្នានេះ ក្រុមគ្រួសារទាំងមូលរបស់សពមហាឧបាសិកា អ៊ូ វាសនា បានសម្ដែងនូវសេចក្តីគោរព និងថ្លែងអំណរគុណយ៉ាងជ្រៅដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោក លោស្រី និងបងប្អូនញាតិមិត្តជិតឆ្ងាយ

ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមជួយ រំលែកទុក្ខ និងជួយជ្រោមជ្រែងក្នុងពិធីបុណ្យនេះ។

មហាឧបាសិកា អ៊ូ វាសនា ត្រូវជាភរិយារបស់លោក សូ ម៉ារ៉ា បានទទួលមរណភាព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ៕

ដកស្រង់ពី៖ Fresh News