ភ្នំពេញៈ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីបើកកម្មវិធី សន្និសីទស្តីពី “ប្រេង ឧស្ម័ន និងថាមពលនៅកម្ពុជា សម្រាប់ឆ្នាំ២០២២” កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ ។
សន្និសីទនេះរៀបចំឡើងដោយក្រសួងរ៉ែនិងថាមពល និងបានសហការជាមួយក្រុមហ៊ុន Gas Academy ដែលជាក្រុមហ៊ុនរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ទំនាក់ទំនងឧស្សាហកម្មក្នុងបណ្តាប្រទេសនានា។កម្មវិធីនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណងជជែកពិភាក្សាពីស្ថានភាព និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៍ដូចជាការចែករំលែកបទពិសោធន៍នូវស្ថានភាពវិស័យប្រេង ឧស្ម័ន
និងថាមពលនៅលើពិភពលោក ក្នុងបរិបទសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ-១៩
ដើម្បីជំរុញបរិយាកាសធុរៈកិច្ចក្នុងឧស្សាហកម្មប្រេងកាតតាម ឧត្តមានុវត្តជាតិនិងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
កម្មវិធីនេះដែរ ក៏មានការដាក់តាំងពិព័រណ៍ឧបករណ៍ បច្ចេកវិទ្យា និងព័ត៌មានទាក់ទងនឹងឱកាសនៃការវិនិយោគ ឱកាសនៃការធ្វើអាជីវកម្មនៅក្នុងវិស័យប្រេង ឧស្ម័ន
និងថាមពលផងដែរ ព្រមទាំងមានការចូលរួមដាក់តាំងពិព័រណ៍ពីក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មប្រេងកាត និងថាមពល៕
ដកស្រង់ពី៖ រស្មីកម្ពុជា