លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានសម្ដែងការចូលរួមអបអរសាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ ដែលនឹងលេចចេញរូបរាងក្នុងពេលខាងមុខនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍
ស្ថិតក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃចន្ទ ១ កើត ខែផល្ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ សូមបញ្ជាក់ថា
អគារដែលបញ្ចុះបឋមសិលាសាងសង់ថ្ងៃនេះរួមមាន ៖១/.អគាររដ្ឋបាល ចំនួន ០១ ខ្នង ទទឹង ១៣ ម៉ែត្រ x បណ្ដោយ ២៨ ម៉ែត្រ
(២ ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី ១)
២/.អគារសាលប្រជុំ ចំនួន ០១ ខ្នង (១ ជាន់ គឺជាន់ផ្ទាល់ដី)
ទទឹង ១៧,១ ម៉ែត្រ បណ្ដោយ ២០ ម៉ែត្រ។
ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និងបួងសួងសុំនូវសេចក្ដីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដីថ្វាយគ្រឿងសក្ការបូជា
ដើម្បីឲ្យការសាងសង់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ និងសុខសុវត្ថិភាព៕
ដកស្រង់ពី៖ កម្ពុជាថ្មី