Social Network

មន្ទីរពេទ្យកុមារជាតិ រកឃើញកុមារកើតជំងឺមហារីកជិត១០០នាក់ក្នុង១ឆ្នាំៗ

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា ជាមធ្យមក្នុង១ឆ្នាំៗមន្ទីរពេទ្យបានរកឃើញកុមារកើតជំងឺមហារីកដុំសាច់ និងគ្រាប់ឈាមប្រមាណជិត១០០នាក់។

លោកវេជ្ជបណ្ឌិតបានបន្តថា «ពីដើមយើងតែងតែគិតថា ជំងឺមហារីក ឬជំងឺទឹកនោមផ្អែមច្រើនតែកើតតែទៅលើមនុស្សចាស់ តែបច្ចុប្បន្ននេះវាកើតទៅលើកុមារផងដែរ។

ពីមុនក្មេងបត់ឃើងធំមកមានឈាមគិតថា វាជាជំងឺរាកមូលធម្មតាតែបច្ចុប្បន្នដោយមានឧបករណ៍ទំនើបថតឆ្លុះទៅឃើញថា កុមារមានជំងឺរលាកក្រពះ និងដុះសាច់នៅក្នុងពោះវៀនដូចមនុស្សចាស់ដែរ តែមានចំនួនតិចតួចទេ។ ចំណែកជំងឺមហារីកកុមារភាគច្រើនជាជំងឺមហារីកគ្រាប់ឈាម»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ចំពោះការព្យាបាលជំងឺមហារីក គឺធ្វើតាមមធ្យោបាយទំនើបដោយមន្ទីរពេទ្យសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យមួយនៅអាមេរិកដើម្បីឱ្យការធ្វើរោគវិនិច្ឆ័យ

និងការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្រៅពីនេះក្រសួងសុខាភិបាលដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា ជារដ្ឋមន្ត្រីបានសហការជាមួយដៃគូដើម្បីចងក្រងពី

ទិន្នន័យចំនួនអ្នកជំងឺមហារីកនៅកម្ពុជាប៉ុន្មាននាក់ដើម្បីងាយស្រួលក្រសួងផ្គត់ផ្គង់សម្ភារសម្រាប់ព្យាបាលជំងឺមហារីក។យ៉ាងណាក៏ដោយលោកនាយកមន្ទីរពេទ្យបានលើកឡើងថា

នៅមន្ទីរពេទ្យកុមារជាតិជំងឺដែលកើតឡើងច្រើនជាងគេគឺជំងឺផ្លូវដង្ហើមបន្ទាប់មកទៀតជំងឺប្រព័ន្ធរំលាយអាហារ ជំងឺគ្រុនឈាម។

ក្រៅពីនេះមានជំងឺទឹកនោមផ្អែម ជំងឺត្រចៀកច្រមុះបំពង់ក ជំងឺគ្រាប់ឈាមជំងឺប្រព័ន្ធប្រសាទ ជំងឺភាពមិនប្រក្រតីពីកំណើតនិងជំងឺផ្សេងៗទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី