Social Network

លោកវេង​ សាខុន បន្តចុះពិនិត្យ កសិដ្ឋានចិញ្ចឹម សត្វនៅតាមខេត្ត

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចាប់តាំងពីទទួល បានតំណែង ជារដ្ឋមន្រ្តីមក គេសង្កេតឃើញ មានសកម្មភាព មមាញឹកក្នុង ការចុះពិនិត្យ តំបន់កសិកម្មទីតាំង រដ្ឋបាលព្រៃឈើ និងកសិដ្ឋាន ចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ ស្ទើគ្រប់បណ្តាខេត្ត ព្រមទាំងជំរុញ ឱ្យពលរដ្ឋ បង្កើនការយកចិត្ត ទុកដាក់ចិញ្ចឹមសត្វ ដោយគិតគូរពី ការពង្រឹង នូវគុណភាព និងសុខភាព ។

ចេញពីខេត្តមួយ ទៅខេត្តមួយ រដ្ឋមន្រ្តីរូបនេះ បានបន្តដំណើរ ចុះពិនិត្យ និងស្វែងយល់ ពីការរីកចម្រើន នៃកសិដ្ឋាន ទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដូចជា កសិដ្ឋានចិញ្ចឹម កង្កែប មាន់ ទា ជ្រូក គោ និងតំបន់ កសិកម្ម ជាដើម ដើម្បី ធ្វើការផ្ទៀងផ្ទាត់ មើលឡើងវិញ ពាក់ព័ន្ធ ទៅនឹងការត្អូញត្អែរ របស់ប្រជាកសិករ មួយចំនួន ដែលបានបញ្ចេញ មតិតាម រយៈបណ្តាញ ហ្វេកបុកថា ការចិញ្ចឹមសត្វ កន្លងមកមិន ទទួលបាន ប្រាក់ចំណេញ ដោយមូលហេតុ ទីផ្សារនិងមិន អាចធ្វើការ ប្រគួតប្រជែងទីផ្សារ ជាមួយការ នាំចូលពីប្រទេស ជិតខាងបាន ។

ពលរដ្ឋជាច្រើន ដែលប្រកបការងារ ចិញ្ចឹមសត្វ បានបង្ហាញការ ពេញចិត្ត ពេញថ្លើម ចំពោះការយកចិត្ត ទុកដាក់ ពីរដ្ឋមន្រ្តីរូបនេះ សមដូចពាក្យ ចាស់ពោលថា “ មិនបានឱ្យអ្វី ក៏បានដែរ ឱ្យតែចុះសួរនាំ និងជួបមុខគ្នា ផ្តល់គំនិត យោបល់ប៉ុណ្ណឹង ក៏អស់ចិត្តដែរ ” កុំធ្វើធំខ្ពើមដី មិនដឹងពីសុខទុក្ខ ដឹងតែសម្ងំ បញ្ជាគេឯងពីក្នុង បន្ទប់ម៉ាស៊ីន ត្រជាក់ មិនសមជា មេដឹកនាំនោះទេ ។

ក្រោយពីការធ្វើកំណែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល គេសង្កេតឃើញថា រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ជាច្រើន មានសកម្មភាព គួរឱ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណា ក៏នៅមានមន្រ្តីឡេមឡឺម អែបអប ចាំស៊ីឡាក់ មួយចំនួន ក៏នៅ តែមិនធ្វើអ្វី ដដែលជាដដែល ទោះជាដូរឱ្យ ទៅកាន់ស្ថាប័ន ក្រសួងមន្ទីរ អ្វីក៏ដោយ ។

យ៉ាងណាក៏ដោយ កសិករឱ្យដឹងថា ការចិញ្ចឹមសត្វ របស់គាត់គឺជា ការចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយមានភាព ឯករាជ្យដាច់ ពីក្រុមហ៊ុនផ្គត់ផ្គង់ចំណី និងសាច់សត្វ ក្នុងស្រុកហើយការ ចិញ្ចឹមរបស់គាត់ពុំ ដែលមានបញ្ហាប្រឈម ដូចជាជំងឺ អ្វីមួយមករាត្បាត បានឡើយ ដោយគាត់បានយល់ដឹង ពីបច្ចេកទេស នៃការចិញ្ចឹមនេះ ខ្ពស់ តាមរយៈ មន្រ្តីផលិកម្ម និងបសុព្យាបាល និងខណ្ឌរដ្ឋ បាលជលផល ៕