Social Network

ប្រមុខការទូតកម្ពុជាទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន

(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ប្រមុខការទូតកម្ពុជាទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស អាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃម្សិលមិញ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

 សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ គឺជាខួបលើកទី៥០ នៃការបង្កើតសមាគមអាស៊ាន ដែលផ្ដើមឡើងដោយប្រទេស៥ ហើយកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានធ្វើឡើង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែសីហា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមប្រធានបទ «រួមគ្នាជាដៃគូរ ដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក»៕

ដកស្រង់ពី៖FRESH NEW