Social Network

ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងទីបញ្ជាជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំខាងលើនេះ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត នាយ នាយរងការិយាល័យចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត៕

ដកស្រង់ពី៖FRESH NEWS