Social Network

នាយឧត្តមសេនីយ៍ មាស សុភា ពិភាក្សាការងារជាមួយប្រធានយោធាថ្មី ទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអនុញ្ញាតឲ្យ លោកវរសេនីយ៍ឯក SYED MUHA MMAD RAZA UI HANAIN ប្រធានការិយាល័យអនុព័ន្ធយោធាថ្មីអមស្ថានទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជាដែលមាននិវេស្សនដ្ឋាន នៅទីក្រុងប៉ាងកកប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកអញ្ជើញមក បំពេញការងារនៅកម្ពុជា ។

ក្នុងកិច្ចជំនួបពិភាក្សាខាងលើនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស ២០៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលរៀបចំធ្វើឡើង នៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ។

កិច្ចជួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក្នុងគោលបំណង់ ដើម្បីពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកប៉ាគីស្ថាន ជាមួយកងទ័ពជើងគោកកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ៕

ដកស្រង់ពី៖Fresh News