Social Network

អនុសាសន៍លើអាទិភាពមួយចំនួន បានស្នើឲ្យប្រទេសនៅតំបន់មេគង្គផ្នែកខាងក្រោម សម្រេចរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាព

(សៀមរាប)៖ សំណើ និងអនុសាសន៍ អាទិភាពមួយចំនួន ត្រូវបានដាក់ចេញ ទៅកាន់មេដឹកនាំ ប្រទេសតាមដង ទន្លេមេគង្គ សម្រាប់លើក កម្ពស់កិច្ចខិតខំ ប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរ ភាពនៅក្នុងតំបន់នេះ។

សំណើ និងអនុសាសន៍ ត្រូវបានធ្វើឡើង តាមរយៈសន្និសីទ អន្តរជាតិរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី០២ និងទី០៣ ខែមេសា កន្លងទៅនេះ តាមអ្នកចូល រួមប្រមាណជា ៤០០នាក់ មកពីរដ្ឋាភិបាល នៃប្រទេសជាប់ ទន្លេមេគង្គ អង្គការមិន មែនរដ្ឋាភិបាល ស្ថាប័នសិក្សា ស្រាវជ្រាវ វិស័យឯកជន និងអង្គការអាង ទន្លេដទៃទៀត។

អ្នកចូលរួមសន្និសីទ បានវាយតម្លៃខ្ពល់ ដល់កិច្ចខិតខំ ប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដែលជាគោលការណ៍ គន្លឹះនៃការគ្រប់ការងារ ទាំងអស់របស់គណៈ កម្មការទន្លេមេគង្គ រាប់ចេញពី ការរៀបចំ និងការអនុវត្ តគោលការណ៍ណែ នាំយុទ្ធសាស្ត្រ និងនីតិវិធី រហូតដល់ការ ពិនិត្យតាមដានរួមគ្នា ការវាយតម្លៃ និងការរៀបចំ របាយការណ៍ស្ដីពី ស្ថានភាពអាងទន្លេនេះ ក៏ដូចជាការធ្វើ ការជាមួយដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត។

កិច្ចខិតខំប្រឹង ប្រែងរួមគ្នាទាំងនេះ ផ្តល់ការគាំទ្រដល់ ប្រទេសជាសមាជិក ទាំងអស់ មិនត្រឹមតែជួយ សម្រេចឲ្យបាននូវ ការប្តេជ្ញាចិត្តរបស់ ជាតិលើគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាពទី៦ ស្ដីពីទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង សម្រេចគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព ពាក់ព័ន្ធនឹងភាពក្រីក្រ គ្រោះអត់ឃ្លាន យេនឌ័រ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួល អាកាសធាតុ បរិស្ថាន សន្តិភាព និង ស្ថាប័ន និងភាពជាដៃគូផងដែរ នេះបើតាមសេចក្តី សន្និដ្ឋានរបស់អ្នក ចូលរួមក្នុងសន្និសីទនេះ។

គណៈកម្មការ ទន្លេមេគង្គ ទទួលស្គាល់ពី តួនាទីដ៏សំខាន់ ដែលការអភិវឌ្ឍ និងការគ្រប់ គ្រងធនធានទឹក និងធនធានពាក់ព័ន្ ធនានាមានចំពោះ ការសម្រេចការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ហើយគណៈកម្មការ នេះខិតខំផ្តល់ភស្តុតាង ដើម្បីជួយឱ្យ ការសម្រេចិត្ត និងកិច្ចសហ ប្រតិបត្តិការកាន់តែ មានលក្ខណៈល្អ ប្រសើរជាងមុន សំដៅគាំទ្រដល់ បណ្ដាប្រទេសក្នុង តំបន់ទន្លេមេគង្គនេះ ខណៈពេលដែល ប្រទេសទាំងនេះកំពុង ធ្វើការសម្រេចចិត្ត អំពីភាពទ្វេគ្រោះ (ជម្រើសរវាងការខាតបង់ និងអត្ថប្រយោជន៍) និងរបៀបធ្វើការងារ រួមគ្នា ដើម្បីឈានទៅ សម្រេចគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព។

ឧទាហរណ៍ អ្នកចូលរួមនៅក្នុង សន្និសីទនេះយល់ឃើញថា ការសិក្សាស្ដីពីការ គ្រប់គ្រងទន្លេមេគង្គ ប្រកបដោយចីរភាព ដែលចំណាយ ពេលប្រាំមួយឆ្នាំ ហើយដែលគណៈ កម្មការទន្លេមេគង្គ ទើបតែបញ្ចប់ កាលពីពេលថ្មីៗនេះ បានបង្ហាញពីព័ត៌ មានវិទ្យាសាស្ត្រ សំខាន់ៗជាច្រើន សម្រាប់ណែនាំដល់ ការតាក់តែងគោល នយោបាយ ហើយទន្ទឹមគ្នា នេះការសិក្សានេះក៏ លើកឡើងពីចំណុច ខ្វះខាតផងដែរ។

លទ្ធផលនៃការសិក្សា នេះបង្ហាញឲ្យឃើញ ពីអត្ថប្រយោជន៍ជាវិជ្ជមានផង និងផលប៉ះពាល់ ជាអវិជ្ជមានផង ចេញពីការអភិវឌ្ឍ គ្រោងនឹងធ្វើឡើង។

ការឆ្លើយតបចំពោះ ផលប៉ះពាល់អវិជ្ជមាន ឆ្លងដែនទាំងនេះ ទាមទារឲ្យមានការ ខិតខំប្រឹងប្រែង រួមគ្នាខ្លាំងជាងមុន ដូចជាការរៀប ចំផែនការ និងគម្រោងឲ្យ បានល្អបំផុត ដើម្បីសម្រេច នូវអត្ថប្រយោជន៍ ឲ្យបានច្រើនបំផុត និងកាត់បន្ថយការ ខាតបង់នានាឲ្យ តិចតួចបំផុត រៀបចំឲ្យមានវិធាន ការកាត់បន្ថយផល ប៉ះពាល់ និងធ្វើការវាយ តម្លៃពីជម្រើសផ្សេង ទៀតសម្រាប់រៀប ចំគម្រោងហេដ្ឋារ ចនាសម្ព័ន្ធ ដែលឆ្លើយតប ចំពោះបញ្ហាសន្តិសុខ ទឹក-ស្បៀង-ថាមពល និងគម្រោងទាំងឡាយ ណាដែលប្រទេសក្នុង តំបន់មេគង្គ-ឡានឆាង អាចផ្ដល់ ហិរញ្ញប្បទាន និងមានភាព ជាម្ចាស់រួមគ្នាបាន។

ចុងក្រោយ ស្របគ្នានឹងការ ផ្ដោតការយកចិត្ត ទុកដាក់លើកា រពង្រឹងភាពជាដៃគូ នៅក្នុងសន្និសីទ អន្តរជាតិនេះ ក៏មានការចុះហត្ ថលេខាលើអនុស្សរណៈ ព្រមព្រៀងចំនួន ពីររវាងគណៈ កម្មការទន្លេមេគង្គ និងគណៈកម្ម ការសង្គមកិច្ច និងសេដ្ឋកិច្ចសហប្រជា ជាតិសម្រាប់អា ស៊ីប៉ាស៊ីហ្វិក (ESCAP) និងការិយាល័យ សហប្រជាជាតិ សម្រាប់សេវាគម្រោង (UNOPS) ផងដែរ។

គណៈកម្មការ ទន្លេមេគង្គ នឹងសហការជាមួយ ESCAP ដើម្បីកំណត់ និងវាយតម្លៃហា និភ័យគ្រោះមហន្ត រាយកាត់បន្ថយហានិភ័យ ទាំងនេះ និងត្រៀមរៀបចំ ដើម្បីធ្វើការឆ្លើយ តបប្រកបដោយប្រសិទ្ ធភាពចំពោះស្ថាន ភាពគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួតជាដើម។

ដោយឡែកចំពោះ កិច្ចព្រមព្រៀងជាមួយ UNOPS គណៈកម្មការទន្លេមេគង្គ នឹងទទួលបាន អត្ថប្រយោជន៍ពី សេវាកម្មផ្នែកលទ្ធកម្ម និងការស្វែងរក ជំនួយសម្រាប់ គម្រោងទាំងឡាយ ក្នុងអាង ទន្លេមេគង្គជាដើម។

សារសំខាន់ៗ និងអនុសាសន៍ ចេញពីសន្និសីទ អន្តរជាតិនេះ នឹងបញ្ជូនទៅ កាន់កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីរបស់គណៈ កម្មការទន្លេមេគង្គ ដែលនឹងចាប់ ផ្ដើមធ្វើឡើង នៅថ្ងៃស្អែក ពោលគឺថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៨ និងកិច្ចប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គលើកទី ៣ ដែលមានការ ចូលរួមពីប្រមុខ រដ្ឋាភិបាលមកពី ប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងដៃគូសន្ទនានានា នៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែ មេសា ឆ្នាំ ២០១៨ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា៕

ដកស្រង់ពី៖  Fresh News