Social Network

ស្អែកនេះ ក្រសួងសេដ្ឋកិច្ច នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សេដ្ឋកិច្ចឌីជីថល នៅកម្ពុជា»

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាព និងនវានុវត្តន៍» នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ។

កិច្ចប្រជុំនេះ ដើម្បីធ្វើការចែក រំលែកចំណេះដឹង និងធ្វើការពិភាក្សា ស៊ីជម្រៅ ជាមួយតួអង្គពាក់ព័ន្ធ អំពីទស្សនទាន បញ្ហាប្រឈម កាលានុវត្តន៍ភាព យន្តការ និងអាទិភាព គោលនយោបាយ ដែលគួរដាក់ចេញ សម្រាប់អនុវត្តសេដ្ឋ កិច្ចឌីជីថលនៅកម្ពុជា ក៏ដូចជាដើម្បីលើក កម្ពស់សហគ្រិនភាព និងនវានុវត្តន៍ នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

សិក្ខាសាលាពិគ្រោះ យោបល់ខាងលើនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូល រួមតំណាងគ្រប់ ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, វិស័យឯកជន, សហគ្រិនវ័យក្មេង, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សា ស្រាវជ្រាវជាច្រើននាក់ ដោយមានមន្រ្តីជំនាញ ការលំដាប់ពិភព  លោកល្បីៗ មកពីធនាគារ ពិភពលោក នឹងធ្វើបទ បង្ហាញសម្រាប់ ជាធាតុចូល នៃកិច្ចពិភាក្សាផងដែរ៕

ដកស្រង់ពី៖  Fresh News