Social Network

លោក ជា ចាន់តូ ជំរុញឲ្យមន្ត្រីធនាគារជាតិ ចូលរួមពង្រឹងស្ថិរភាពប្រាក់រៀល

(ពោធិ៍សាត់)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា បានស្នើឲ្យមន្ត្រីសាខាធនាគារ ជាតិខេត្តពោធិ៍សាត់ បន្តខិតខំប្រឹងប្រែង បំពេញការងារ តាមតួនាទីភា រកិច្ចរៀងៗខ្លួន ឲ្យបានល្អពិសេស ការពង្រឹងស្ថិរភាពប្រាក់រៀល។

កាស្នើរបស់លោក ជា ចាន់តូ នេះធ្វើឡើងនៅក្នុងពិធី ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសាខាធនាគារ ជាតិខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ លោក ជា ចាន់តូ បានឲ្យដឹងថា «ដើម្បីឲ្យស្ថាប័នធនាគារជាតិ និងប្រាក់រៀលមានស្ថិរភាព រឹងមាំថែមទៀត ក្នុងនាមជាមន្ត្រី គារជាតិនៃកម្ពុជា ត្រូវតែខិតខំប្រឹង ប្រែងពង្រឹងស្ថាប័នមួយនេះ និងធ្វើយ៉ាងណាឲ្យ ទទួលបានការជឿ ជាក់ពីប្រជាជន និងសាធារណៈ ជនមកលើប្រាក់រៀល កាន់តែខ្លាំងខ្លាថែមទៀត ដើម្បីឲ្យប្រាក់រៀល មានស្ថេរភាពកាន់តែល្អ»។

លោកបានបន្ថែមទៀតថា ដើម្បីឈានទៅ សម្រេចភារកិច្ចនេះ ឲ្យបានជោគជ័យលុះត្រា តែមន្ត្រីម្នាក់ៗមានសមត្ថភាព និងការប្ដេជ្ញាចិត្តខ្ពស់ ព្រមទាំងការគោរពវិន័យ តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុងបានល្អ។

លោក ជា ចាន់តូ ក៏បានរំលឹកដល់ មន្ត្រីរាជការរបស់ខ្លួន ពិសេសមន្ត្រីវ័យក្មេង ដែលជាអ្នកបន្តវេណថា «មុននឹងក្លាយខ្លួនជាដឹកនាំល្អ ត្រូវតែមានការស្វែងយល់ឲ្យបានច្បាស់ ពីប្រវត្តិសាស្ត្រនៃកា បែកបាក់ប្រទេសកម្ពុជា រួមទាំងពិភពលោក ហើយត្រូវចាំថា គប្បីត្រូវធ្វើខ្លួន ជាមនុស្សមានតម្លៃ សម្រាប់សង្គម»។

ក្នុងនោះដែរលោក ទេសាភិបាលក៏មិនបានភ្លេច ក្រើនរំលឹកដល់ មន្រ្ដីធនាគារជាតិទាំង ឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

ដកស្រង់ពី៖  Fresh News