Social Network

លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សប្រជាជន​ នៅសង្កាត់ឫស្សីកែវ ជាង​១,០០០នាក់​

(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៤ មិថុនា ២០១៨ បានជួបសំណេះសំណាល ប្រជុំដាក់ចេញផែនការនានា ជាមួយក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយសង្កាត់ឫស្សីកែវ និងសមាជិកបក្ស គ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ចំនួន១,១៦៧នាក់។

ក្នុងជំនួបនេះ លោកប្រធានក្រុមការងារចុះជួយខណ្ឌ បានលើកឡើង ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួល បានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍ នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។

លោក អូស្មាន ហាស្សាន់ បន្តថាក្រុមការងារចុះជួយសង្កាត់ និងភូមិទាំងអស់ក្នុងសង្កាត់ ត្រូវដឹងថា តើមានចំនុចអ្វីដែលយើងត្រូវការ និងកែអំអរក្នុងតំបន់យើងបន្តទៀត នៃការគ្រប់គ្រងសមាជិកបក្ស និងបង្កើនសមាជិកថ្មី ដើម្បីបន្តទទួលជយលាភី ក្នុងការបោះឆ្នោតតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខនេះ។

ជាមួយគ្នានោះដែរ លោក អូស្មាន ហាស្សាន់ ក៏បានអាននូវគោលនយោបាយសំខាន់ៗ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបន្តអនុវត្ត៥ឆ្នាំ នាអាណត្តិទី៦ ឆ្នាំ២០១៨-២០២៣ផងដែរ៕

ដកស្រង់ពី៖  Fresh News