Social Network

ទេសរដ្ឋមន្រ្តី ញ៉ឹម​ វណ្ណដា កំពុងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី អាស៊ីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី

(ម៉ុងហ្គោលី)៖ អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយកម្ពុជា លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាននិងកំពុងចូលរួម សន្និសីទថ្នាក់រដ្ឋមន្ត្រី អាស៊ីសម្រាប់ការកាត់បន្ថយ ហានិភ័យ គ្រោះមហន្តរាយ ឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី។

សន្និសីទនេះធ្វើឡើង នៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការរៀបចំដោយ រដ្ឋាភិបាលម៉ុងហ្គោលី និងអង្គការ UNISDR ធ្វើឡើងក្នុងគោលបំណងដើម្បី បង្ហាញសមិទ្ធផលសំខាន់ៗ ដែលអនុវត្តបានក្នុងរយៈ ពេល៣ឆ្នាំ បន្ទាប់ពីការអនុម័ត ក្របខ័ណ្ឌការងារ សេនដាយ ២០១៥-២០១៨, ផ្តល់ឱកាសឲ្យប្រទេសជាសមាជិក អង្គការសហប្រជាជាតិ ធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្ត ការងារធៀបទៅនឹងសូច នាកររបស់សេនដាយ, ផ្តល់ឱកាសឲ្យប្រទេសជា សមាជិកអង្គការ សហប្រជាជាតិ បង្កើនល្បឿនការងារ ឬធ្វើបច្ចុប្បន្នភាពយុទ្ធ សាស្ត្រការកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ, ផ្តល់ឱកាសឲ្យប្រទេសម៉ុងហ្គោលី ដឹកនាំសកម្មភាពការងារ កាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងចំណុចចុងក្រោយ គឺផ្តល់ឱកាសឲ្យប្រទេសជា សមាជិកប្តេជ្ញាចិត្ត លើការងារកាត់ បន្ថយហានិភ័យគ្រោះ មហន្តរាយកម្រិតតំបន់អាស៊ី ដើម្បីអនុវត្ត និងតាមដានក្របខ័ណ្ឌ ការងារសេនដាយ ដោយសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយឆ្នាំ២០១៨នេះនឹ ងត្រូវធ្វើឡើងក្រោមប្រធានបទ៖ «ការត្រៀមបង្កាហានិភ័យ គ្រោះមហន្តរាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព»។

តាមការគ្រោងទុក សន្និសីទនេះនឹងមានអ្នកចូលរួម ប្រមាណ៣ពាន់នាក់មកពីបណ្តា ប្រទេសនៅអាស៊ី ប៉ាស៊ីហ្វិក អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានាថែមទៀតផង។

សូមជម្រាបជូនថា សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលីនេះ គឺជាសន្និសីទលើកទី៨ហើយ ដោយសន្និសីទលើកដំបូងធ្វើ ឡើងកាលពីឆ្នាំ២០០៥ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបានបន្តធ្វើប្រចាំឆ្នាំ ជាបន្តបន្ទាប់នៅតាម ប្រទេសនានានៅអាស៊ី មុននឹងឈានជើង មកដល់ប្រទេសម៉ុង ហ្គោលីក្នុងឆ្នាំ២០១៨នេះ៕

ដកស្រង់ពី៖ Fresh News