Social Network

ព្រឹកនេះ ប្រធាន គ.ជ.ប បើកសវនាការ ដើម្បីជំនុំជម្រះសំណុំរឿងលេខ០០១ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនការជំនុំជម្រះ លើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការ ម្រាមដៃស្អាត នៅខេត្តបាត់ដំបង។

បុគ្គលទាំង៥រូបដែលរងនូវការប្តឹងនេះរួមមានឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។ ការបើកសវនាការនេះ ធ្វើឡើងបន្ទាប់ពីភាគីចុងចម្លើយបានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គ.ខ.បខេត្តបាត់ដំបង៕

ដកស្រង់ពី៖ Fresh News