Social Network

អគ្គទេសាភិបាលធនាគារជាតិ ប្រកាសតែងតាំងនាយកសាខាធនាគារជាតិថ្មី នៅខេត្តរតនគិរី និងចុះត្រួតពិនិត្យស្ថានភាពឃ្លាំងបេឡា ក្នុងខេត្តស្ទឹងត្រែង

(រតនគីរី)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងនាយក និងមន្ត្រីសាខាធនាគារ ជាតិនៃកម្ពុជា ខេត្តរតនគិរី។

ការប្រកាសតែងតាំងនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនៈគិរី និងថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរជុំវិញខេត្ត ក្រោមបរិយាកាស ប្រកបដោយមេត្រីភាព និងភាពស្និទ្ធស្នាល។

នាថ្ងៃដដែលនោះ អគ្គទេសាភិបាលធនាគារជាតិ បានបន្ដចុះត្រួតពិនិត្យ ប្រតិបត្តិការ និងស្ថានភាពឃ្លាំងបេឡារបស់ធនាគារជាតិ នៃកម្ពុជា សាខាខេត្តស្ទឹងត្រែង ការចុះពិនិត្យនេះធ្វើឡើង ដោយសារស្ថានភាពទឹកជំនន់ នៅតាមដងទន្លេមេគង្គ ពិសេសក្នុងខេត្តស្ទឹងត្រែង មានការកើនឡើង គួរឱ្យកត់សម្គាល់៕

ដកស្រង់ពី៖  Fresh News