Social Network

គណៈប្រតិភូព័ត៌មានកម្ពុជា អញ្ជើញទស្សនាកិច្ចស្ថានីយទូរទស្សន៍ផ្សព្វផ្សាយព័ត៌មានដ៏ធំមួយ​ របស់ខេត្តជាំងស៊ូ

(ជាំងស៊ូ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូព័ត៌មានរបស់កម្ពុជា ដែលកំពុងបំពេញទស្សន កិច្ចនៅខេត្តជាំងស៊ូ បានអញ្ជើញទស្សនា កិច្ចនៅស្ថានីយ ទូរទស្សន៍ផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកំសាន្តដ៏ធំមួយ នៅក្នុងខេត្តជាំង ស៊ូរបស់ចិន។

មន្រ្តីស្ថានីយ៍ទូរទស្សន៍ ដ៏ធំនេះបានឲ្យដឹងថា ក្នុងមួយឆ្នាំស្ថានីយ៍ ផលិតខ្សែភាពយន្ត ជាង៤០០ភាគ ដោយទទួលបានចំណុល ប្រមាណជាង៧០០ពាន់លានយ៉ន់ និងមានខ្សែភាពយន្ត ជាច្រើនធ្លាប់ទទួល បានពានរង្វាន់អន្តរជាតិ។

មន្រ្តីស្ថានីយ៍ទូរទស្សន៍ បានឲ្យដឹងបន្ថែមថា ចំណែកអង្គភាពផ្សព្វផ្សាយ ព័ត៌មានទាំងអស់ នៅក្នុងជាំងស៊ូ មានប្រមាណជាង៣០ស្ថាប័ន៕

ដកស្រង់ពី៖  Fresh News