Social Network

គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្ដិទី៣ នាថ្ងៃទី០៨ ខែកុម្ភៈ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ជាមួយភាគីពាក់ព័ន្ធ អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នាសាលសន្និសីទសារព័ត៌មាន គ.ជ.ប វេលាម៉ោង ៩៖០០ព្រឹក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ទេព នីថា រដ្ឋលេខាធិការ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី០៦ ខែកុម្ភៈនេះ។

បើតាមសេចជូនដំណឹង បានឲ្យដឹងថា សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន៖

* តំណាងអគ្គលេខាធិការដ្ឋានព្រឹសភា

* តំណាងក្រសួងមហាផ្ទៃ

* តំណាងក្រសួងយុត្តិធម៌

* តំណាងក្រសួងព័ត៌មាន

* តំណាងគណបក្សប្រជាជនកម្ពុជា

* តំណាងគណបក្សយុវជនកម្ពុជា

* តំណាងគណបក្សមាតុភូមិយើង

* តំណាងសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម

* តំណាងសមាគមជ័យលាភីបញ្ញាជនកម្ពុជា

* និងប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ខេត្តកណ្តាល និងមណ្ឌលគិរី៕

ដកស្រង់ពី៖ Fresh News