Social Network

រដ្ឋមន្រ្តីការបរទេសកម្ពុជា-អារ៉ាប៊ីសាអូឌីត ជួបពិភាក្សាទ្វេភាគី

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដែលដឹកនាំគណៈប្រតិភូយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

Read more: រដ្ឋមន្រ្តីការបរទេសកម្ពុជា-អារ៉ាប៊ីសាអូឌីត ជួបពិភាក្សាទ្វេភាគី

អគ្គនាយកពន្ធដារ៖ ក្រុមហ៊ុនអន្តរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្ត VAT នៅខែមេសាខាងមុខនេះ (Video inside)

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអន្ដរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

Read more: អគ្គនាយកពន្ធដារ៖ ក្រុមហ៊ុនអន្តរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា...

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី នៅវិមានសន្តិភាព។

Read more: សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩...

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់, វរសេនីយ៍ទោ កែវ សារិ ជំនួសវរសេនីយ៍ឯក យឹម ស៊ានហៃ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្តូរអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

Read more: សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់,...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥២ម៉ឺនដូស...

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រាប់ពលរដ្ឋឲ្យបន្ដថែរក្សាសន្ដិភាព ដែលមានសព្វថ្ងៃនេះ ហើយកុំចាញ់បោកក្រុមជនអគតិដែលញុះញង់បង្កចលាចល

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានរំលឹកជាថ្មីដល់ប្រជាពលរដ្ឋ ឲ្យបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ជាតិ។

Read more: នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រាប់ពលរដ្ឋឲ្យបន្ដថែរក្សាសន្ដិភាព...

នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​ពីរ​គ្រឿង បាន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ប្រកបដោយ​សុវត្ថិភាព

ព្រះសីហនុៈ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញដោយសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាមិត្តភាពនៅកម្ពុជារយៈពេល៣ថ្ងៃរួចមក។

Read more: នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​ពីរ​គ្រឿង...

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រព័ន្ធវីដេអូអនឡាញ លើកទី៣

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំរវាង គ.ជ.ប ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រព័ន្ធវីដេអូអនឡាញ លើកទី៣។

Read more: គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល...

រាជរដ្ឋាភិបាល និងទូរទស្សន៍ធំៗបី រួមគ្នា បង្កើត “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”ដើម្បីលើកស្ទួយវិស័យសោតទស្សន៍និងផ្សព្វផ្សាយ

ភ្នំពេញ៖ប្រទេសកម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងវិស័យសោតទស្សន៍និងផ្សព្វផ្សាយគឺការចុះហត្ថលេខាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល កម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការកើតចេញពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកស្រី ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េងនិងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។

Read more: រាជរដ្ឋាភិបាល និងទូរទស្សន៍ធំៗបី រួមគ្នា បង្កើត...

TOP NEWS: អ្នកជំនាញសិក្សាផ្នែកអាស៊ីជនជាតិអាមេរិក ផ្ដល់បទសម្ភាសផ្ទាល់នៅខេត្តព្រះសីហនុ៖ គ្មានកងទ័ពចិន និងនាវារបស់ចិននៅមូលដ្ឋានទ័ពសមុទ្ររាមឡើយ (Video inside)

(ព្រះសីហនុ)៖ លោក Beres Christopher មេធាវីអន្តរជាតិ និងជាអ្នកជំនាញសិក្សាផ្នែកអាស៊ីនៅអាមេរិក បានមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅខេត្តព្រះសីហនុ ព្រមទាំងបានពិនិត្យឃើញដោយផ្ទាល់បន្ថែមទៀត ជុំវិញការចោទប្រកាន់រឿងបញ្ហាមូលដ្ឋានកងទ័ពចិន នៅខេត្តព្រះសីហនុ ពិសេសនៅចំណុចមូលដ្ឋានសមុទ្ររាមតែម្ដង។

Read more: TOP NEWS: អ្នកជំនាញសិក្សាផ្នែកអាស៊ីជនជាតិអាមេរិក...

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ បញ្ចប់​ទៅដោយ​ជោគជ័យ និង​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ​

ភ្នំពេញ៖ នៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក្នុងនាម ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (THE TWENTY-EIGHTH ASEAN ECONOMIC MINISTERS’ RETREAT – the 28th AEM Retreat) និងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (Consultations between AEM and ASEAN Business Advisory Council)។

Read more: កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨...

សម្តេចតេជោ ​ប្រកាស​ស្ម័គ្រចិត្ត​ទទួល​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន តែ​មិន​គាំទ្រ​ឲ្យពលរដ្ឋ​ខ្មែរទៅ​ធ្វើ​ទាហាន​នៅ​ទីនោះ

រាជធានីភ្នំពេញ ៖ ខណៈដែលសង្គ្រាមរុស្ស៊ី និងអុយក្រែនបានកំពុងវាយប្រហារគ្នាអស់ពេលជាច្រើនថ្ងៃមកហើយ ព្រមទាំងមានការមានជម្លៀសប្រជាពលរដ្ឋទៅប្រទេសជិតខាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា កម្ពុជាស្ម័គ្រចិត្តទទួលជនភៀសខ្លួនរបស់ប្រទេសអ៊ុយក្រែន ប៉ុន្ដែមិនលើកទឹកឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើទាហាននៅអ៊ុយក្រែននោះទេ ។

Read more: សម្តេចតេជោ ​ប្រកាស​ស្ម័គ្រចិត្ត​ទទួល​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន...

នាយក​រដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ នឹងមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅថ្ងៃ​ទី​២០-២១​មីនា

រាជធានីភ្នំពេញ ៖ ឯកឧត្តម គឺស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៧ មីនា ២០២២នេះ ។

Read more: នាយក​រដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ...

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចនឹងសរសេរសៀវភៅលម្អិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច ខណៈសៀវភៅនេះមានកម្រាស់រាប់ម៉ឺនទំព័រ (Video inside)

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចនឹងសរសេរសៀវភៅលម្អិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច ខណៈសៀវភៅនេះនឹងសរសេរលម្អិតតាមប្រទេសនីមួយៗ ដែលមានកម្រាស់រាប់ម៉ឺនទំព័រឯណោះ។

Read more: សម្តេចតេជោ ហ៊ុន សែន៖...

សម្តេច​តេ​ជោ ​ប្រកាស​ជា​ថ្មី​ថា ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​លែង​ចង់​ធ្វើ​

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់លែងចង់ធ្វើ ដូច្នេះអ្នកតែងតែនិយាយនោះគួរយល់ហើយ ។

Read more: សម្តេច​តេ​ជោ ​ប្រកាស​ជា​ថ្មី​ថា...

រដ្ឋមន្ដ្រីសាធារណការ ស្នើWB អនុវត្តផែនការមេគ្រប់គ្រងទឹក កខ្វក់នៅតាមរាជធានី-ខេត្តសំខាន់ៗ ឲ្យទូលំទូលាយ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារពិភពលោក(WB) អនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ ឲ្យបានទូលំទូលាយ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋ។

Read more: រដ្ឋមន្ដ្រីសាធារណការ ស្នើWB អនុវត្តផែនការមេគ្រប់គ្រងទឹក...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS»...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ

(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានាក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ បានលើកឡើងថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ...

សម្តេចតេជោ ៖ ការបើកប្រាក់ខែមន្ត្រីរាជការខែមេសាមុនចូលឆ្នាំ គឺឌុប

សម្តេចតេជោ ៖ ការបើកប្រាក់ខែមន្ត្រីរាជការខែមេសាមុនចូលឆ្នាំ គឺឌុបឯកឧត្តមខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះខ្លឹមសាររបស់សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២២ថា«ការបើកប្រាក់ខែក្នុងខែមេសា គឺឌុប ។

Read more: សម្តេចតេជោ ៖ ការបើកប្រាក់ខែមន្ត្រីរាជការខែមេសាមុនចូលឆ្នាំ គឺឌុប

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល។

Read more: ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១...