Social Network

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ចប់មន្ទិលសង្ស័យ នឹងព័ត៌មានថា ថាក់ស៊ីន អាចយកកម្ពុជា ធ្វើជាមូលដ្ឋានប្រយុទ្ធ

ឆ្លើយតបនឹង សេចក្ដីរាយការណ៍ ក៏ដូចជាព័ត៌មានមួយចំនួន ពីប្រទេសថៃ ដែលបានផ្សាយថា អតីតនាយករដ្ឋមន្ដ្រី ដែលធ្លាប់រងការផ្ដួល រំលំដោយរដ្ឋប្រហារ យោធា កាលពីខែកញ្ញា ឆ្នាំ២០០៦ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចយកប្រទេស កម្ពុជា ធ្វើជាមូលដ្ឋាន ឬបង្កើតរដ្ឋាភិបាល និរទេស ដើម្បីប្រយុទ្ធតបត ជាមួយរបបសឹក

Read more: មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ចប់មន្ទិលសង្ស័យ នឹងព័ត៌មានថា ថាក់ស៊ីន...

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រចំពោះ ការចេញផ្សាយកាសែត ចុងសប្ដាហ៍របស់ភ្នំពេញប៉ុស្តិ៍

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសម្ដែងការគាំទ្រ ចំពោះការចេញផ្សាយបន្ថែម នូវកាសែតចុងសប្តាហ៍ (Post Weekend) របស់ការសែតភ្នំពេញប៉ុស្ដិ៍ ដែលបានរួមចំណែក លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ឲ្យបានកាន់តែទូលំទូលាយ ក្នុងការពង្រីកបន្ថែម នូវព័ត៌មាន និងដំណឹងប្រកបដោយលក្ខណៈ វិជ្ជាជីវៈយ៉ាងច្រើនសម្បូរបែប និងប្លែកៗ នៅក្នុងប្រទេសកម្ពុជា ។

Read more: រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រចំពោះ ការចេញផ្សាយកាសែត...

ឯកឧត្ដម ខៀវ កាញារីទ្ធ ៖ យើងត្រូវការច្បាប់ជាក់លាក់ ដើម្បីធ្វើការហាមឃាត់ ទូរទស្សន៍ និងវិទ្យុឯកជន ក្នុងការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុង ពិធីបិទសិក្ខាសាលា ស្តីពីការបញ្រ្ជាបវិធានការ ហានិភ័យ ក្នុងការសេពគ្រឿងញៀន ជូនដល់អ្នកកាន់កម្មវិធី និងអ្នកសារព័ត៌មានវិទ្យុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មាន ថាបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍របស់រដ្ឋ មិនដែលផ្សព្វផ្សាយពាណិជ្ជកម្ម អំពីគ្រឿងស្រវឹងទេ

Read more: ឯកឧត្ដម ខៀវ កាញារីទ្ធ ៖ យើងត្រូវការច្បាប់ជាក់លាក់ ដើម្បីធ្វើការហាមឃាត់...

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ពិធីនេះទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្តមន្ត្រីរាជការ អភិបាលស្រុកក្រុង និងមន្រ្តីនគរបាលក្រោមចំណុះ យ៉ាងច្រើនកុះករ ។

Read more: ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន ពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធន៍

ថ្លែងនៅក្នុងពិធីបើក កិច្ចប្រជុំអនុគណៈកម្មាធិការ ព័ត៌មាន-អាស៊ាន លើកទី១៥ នាព្រឹកថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០១៤ នៅ សណ្ឋាគារភ្នំពេញ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង និងផ្ដល់ព័ត៌មានជូនប្រជាជន ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រជាជន

Read more: រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន...

ការរៀបចំ ប្រព័ន្ធទូរទស្សន៍ឌីជីថល របស់ខេត្តយូណាន នៅកម្ពុជា គ្រោងនឹងរួចរាល់នៅចុងឆ្នាំ២០១៤

ការរៀបចំបង្កើត ប្រព័ន្ធទូរទស្សន៍ឌីជីថល ដែលមាន៦០ប៉ុស្តិ៍ របស់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា គ្រោងនឹងរួចរាល់ នៅចុងឆ្នាំ២០១៤នេះ ។ លោក Yu Hua អគ្គនាយករង ទូរទស្សន៍ឌីជីថល ខេត្តយូណាន បានជម្រាបឲ្យដឹង បែបនេះ នៅក្នុងជំនួបពិភាក្សា ជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មាន ។

Read more: ការរៀបចំ ប្រព័ន្ធទូរទស្សន៍ឌីជីថល របស់ខេត្តយូណាន នៅកម្ពុជា...

លោក ប៉ាង ណាត ត្រូវបានតែងតាំង ជាអគ្គនាយកស្ដីទី ទូរទស្សន៍ជាតិកម្ពុជា

ក្រោយពីឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានប្រកាស លាលែងពីតំណែង រួចមក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រកាសតែងតាំង លោក ប៉ាង ណាត ជា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា។

Read more: លោក ប៉ាង ណាត ត្រូវបានតែងតាំង ជាអគ្គនាយកស្ដីទី ទូរទស្សន៍ជាតិកម្ពុជា

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច មុខតំណែង ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច មុខតំណែងថ្មី សម្រាប់ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី អភិបាលខេត្ដ ឯកឧត្តម គោស៊ុំ សារឿត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

Read more: ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច មុខតំណែង ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ

ឯកឧត្តម សម រង្ស៊ី ទូរស័ព្ទជួប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បង្ហាញជំហរ បើកកិច្ចចរចាជាថ្មី

ប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ បានទូរស័ព្ទជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញនូវជំហរបើកកិច្ចចរចា ជាថ្មីរវាងគណបក្សទាំងពីរ ដោះស្រាយនូវបញ្ហានយោបាយ ដែលកំពុងជាប់គាំង។

Read more: ឯកឧត្តម សម រង្ស៊ី ទូរស័ព្ទជួប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បង្ហាញជំហរ...

នាយករដ្ឋមន្រ្តីកម្ពុជា សាទរការឡើងកាន់តំណែង របស់នាយករដ្ឋមន្រ្តីឥណ្ឌា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរលិខិតសាទរ ចំពោះការចួលកាន់តំណែង ជានាយករដ្ឋមន្រីថ្មី នៃប្រទេសឥណ្ឌា របស់ឯកឧត្តម ស្រុី ណារ៉េនដ្រា ម៉ូឌី។

Read more: នាយករដ្ឋមន្រ្តីកម្ពុជា សាទរការឡើងកាន់តំណែង របស់នាយករដ្ឋមន្រ្តីឥណ្ឌា

មេដឹកនាំចិន-កម្ពុជា រីករាយខ្លាំង ដោយសារ ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំចិន បានសម្តែងការសាទររបស់ខ្លួន ទៅនឹងការរីក ចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទេ្វភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និង ពង្រីកកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ។

Read more: មេដឹកនាំចិន-កម្ពុជា រីករាយខ្លាំង ដោយសារ ទំនាក់ទំនង និងកិច្ចសហ...

សម្តេចតេជោ សែន ទស្សនា វិទ្យាស្ថាន ស្រាវជ្រាវ រចនាយន្តហោះ នៅទីក្រុងសៀងហៃ

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានទស្សនា វិទ្យាស្ថានរចនាយន្តហោះ ក្នុងទីក្រុងសៀងហៃ នៃសាធារណរដ្ឋ ប្រជាមានិតចិន។

Read more: សម្តេចតេជោ សែន ទស្សនា វិទ្យាស្ថាន ស្រាវជ្រាវ រចនាយន្តហោះ នៅទីក្រុងសៀងហៃ

ព្រះមហាក្សត្រ ព្រះរាជទាន លើកលែងទោស ឧត្តមសេនីយ៍ទោ ជា តារា ពាក់ព័ន្ធបណ្តឹង របស់ ឌឿន សុវណ្ណ

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ព្រះ  រាជទានលើកលែងទោស ដល់ឧត្តមសេនីយ៍ទោ ជា តារា បន្ទាប់ពីរូបលោកត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារតាម អំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ឌឿន  សុវណ្ណ ពីបទបរិហាកេរ្តិ៍។

Read more: ព្រះមហាក្សត្រ ព្រះរាជទាន លើកលែងទោស ឧត្តមសេនីយ៍ទោ ជា តារា ពាក់ព័ន្ធបណ្តឹង របស់...

លទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ បានប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយមកដល់ពេលនេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានផ្សាយលទ្ធផលបឋម ដូចខាងក្រោម។

Read more: លទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤

ប្រទេសចិន ផ្តល់ជំនួយ និងកម្ចីឥតការប្រាក់ជិត ១ពាន់លានយ័ន ដល់កម្ពុជា

ប្រទេសចិន បានសម្រេចផ្តល់ ប្រាក់កម្ចីឥតសំណង ៧០០លានយ័ន និងផ្តល់កម្ចី ឥតការប្រាក់ ២០០លានយ័ន មកដល់កម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ឲ្យកាន់តែរីកចំរើន និងរឹងមាំទ្វេឡើងថែមទៀត។ នេះបើយោងតាមការ ផ្សព្វផ្សាយ ពីទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤។

Read more: ប្រទេសចិន ផ្តល់ជំនួយ និងកម្ចីឥតការប្រាក់ជិត ១ពាន់លានយ័ន ដល់កម្ពុជា

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តរតនគិរី

កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នាសាលប្រជុំសាលា ខេត្តរតនគិរី បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខ តំណែងអភិបាល-អភិបាលរង នៃគណៈអភិបាល ខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ព្រមទាំងគណៈប្រតិភូ អមដំណើរ និងការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងប្រដាប់ អាវុធ៣ប្រភេទ។

Read more: ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តរតនគិរី

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំធំ សាលាខេត្តព្រះសីហនុ មានប្រារព្ធ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងអភិបាល អភិបាលរង នៃគណ:អភិបាល ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមន្រ្តីរាជការនានាជាច្រើនរូបទៀត ។

Read more: ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តព្រះសីហនុ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នៅសាលាខេត្តពោធិ៍សាត់ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ដមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

Read more: ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តពោធិ៍សាត់

សេចក្តីណែនាំ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន

សេចក្តីណែនាំ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

Read more: សេចក្តីណែនាំ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ...