ភ្ញៀវកិត្តិយសដែលភាគច្រើន សុទ្ធជាតារាល្បីៗ របស់កម្ពុជា បានលេចមុខចូលរួម អបអរមិត្តរួមអាជីព គឺ អ៊ុន អាលីហ្សា ក្នុងថ្ងៃរៀបការ យ៉ាងច្រើនកុះករកាលពីប៉ុន្មានថ្ងៃមុននៅកោះពេជ្រ បន្ទាប់ពីតារាស្រីបានរកឃើញ ដៃគូជីវិតជាពាណិជ្ជករស្រស់សង្ហាម្នាក់។
ចំណុចគួរចាប់អារម្មណ៍ ព្រមជាមួយវត្តមានភ្ញៀវកិត្តិយសជាមិត្តរួមអាជីព គេបានឃើញថា តារាល្បីល្បីៗ បានរំលេចម៉ូដសំលៀកបំពាក់ស្រស់ស្អាត សាកសមជាឈុតសម្រាប់ការចូលរួមកម្មវិធី ដូចជាពិធីជប់លៀងអាពាហ៍ពិពាហ៍នេះ។ នោះ លទ្ធផលនៃការរើស និងច្នៃម៉ូដតាមការយល់ឃើញរបស់សាមីសិល្បការិនីនីមួយៗ ដែលត្រូវបានគេដឹង ជាបុគ្គលដែលមានការផ្ចិតផ្ចង់ បំផុតលើការតុបតែងខ្លួន។
ដូច្នេះហើយ តោះ...តាមដានម៉ូដរ៉ូបសម្រាប់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ ដែលបង្ហាញជូនដោយ សិល្បការិនីល្បីដូចខាងក្រោម៖
ដកស្រង់ពី៖ Sabay