Social Network

MacBook​ Pro​ 16​ អ៊ីញ​ជំនាន់​ថ្មី​ ជា​មួយ​រូបរាង​គម្រូ​កាន់​តែ​ស៊ីវិល័យ​ គែម​អេក្រង់​កាន់​តែខ្លី​ និង​មាន​បន្ទះ​ Trackpad​ កាន់​តែធំ​

ប្រហែលមួយសប្តាហ៍មុននេះ យើងបានទទួលរបាយការណ៍មួយ ពីប្រភពបរទេស បានអោយដឹងថា Apple អាចនឹងប្រកាសចេញ MacBook Pro ជំនាន់ថ្មី ដែលមានទំហំ 16 អ៊ីញ លើកដំបូង មកបង្ហាញអោយពិភពលោក បានឃើញ ហើយវាក៏អាចនឹងមកដល់ នៅក្នុងខែកញ្ញា

ឆាប់ៗខាងមុខ ផងដែរ។ គេបានរកឃើញថា MacBook Pro ថ្មីនេះ អាចនឹងមានកម្រិតបង្ហាញរូបភាព 3072 x 1920 ភិចស៊ែល ជាប្រភេទ LCD ផ្គត់ផ្គង់ ដោយក្រុមហ៊ុន LG ប៉ុន្តែមានប្រភពមួយទៀត បានបញ្ជាក់ថា វាអាចជាអេក្រង់ OLED ដែលផ្គត់ផ្គង់ ដោយក្រុមហ៊ុន Samsung។ 

ទោះយ៉ាងណា ក៏ដោយ យើងនៅមិនអាចអាកាត់បាន នៅពេលនេះទេថា ចម្លើយមួយណា នឹងក្លាយជាការពិតនោះ។ ដោយឡែក សូមទុករឿងខាងលើ នៅមួយអន្លើរសិនចុះ ព្រោះថានៅក្នុងថ្ងៃនេះ ស្រាប់តែបានដំណឹងថ្មី បានបង្ហាញពីរូបរាងគម្រូ នៅលើ MacBook Pro ជំនាន់ថ្មី ដែលត្រូវបានគេឌីហ្សាញ ដើម្បីអោយអ្នកប្រើប្រាស់ អាចពិចារណាថា ប្រសិនបើវាចេញមកបែបហ្នឹងមែន តើអាចពេញចិត្ត ដែរឬទេ។ យោងទៅតាមរូបភាព យើងឃើញថា រចនាបថរូបរាងរបស់វា កាន់តែមានភាពប្រណិត បែបស៊ីវិល័យ ជាមួយគែមទាលជាងមុន លើគ្រប់ជ្រុង ចំណែកផ្ទៃអេក្រង់វិញ កាន់តែមានទំហំធំ ដោយកាត់បន្ថែមគែម អោយនៅសល់កាន់តែខ្លី មែនទែន។ ឯចំនុចពិសេសចំនួន 2 កន្លែងទៀតនោះ គឺទី 1 ត្រង់បន្ទះ Trackpad កាន់តែរីកធំជាងមុន បង្ករអោយមានភាពងាយស្រួល ដល់ការប៉ះ ឬអូសបញ្ជា និងទី 2 ត្រង់រន្ធ Speaker ទាំងសងខាង ដែលមានការរចនាចេញមក ដូចធុង Mac Pro ជំនាន់ថ្មី ជាក្រឡា បែបប្រដាប់ឈូសល្ហុង។

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ MacBook Pro 16 អ៊ីញជំនាន់ថ្មី ដែលត្រូវបានគេឌីហ្សាញ សម្រាប់ជាគំនិតពិចារណាមួយ តែប៉ុណ្ណោះ ហើយយើងក៏ទាន់ហ៊ាន សនិដ្នានបានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណា? ប៉ុន្តែប្រសិនបើ វាមានរូបរាង និងរចនាបថបែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាតមែនទែន មើលទៅទាក់ទាញ និងប្លែកអារម្មណ៍ តែម្តង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ?

ដកស្រង់ចេញពីCamborReport